ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » កញ្ញាឯក​មកពី​ប្រទេស​ថៃ គ្រង​មកុដ ក្នុង​ព្រឹត្តិការណ៍ «​ប្រកួត​កញ្ញាឯក​ទេសច​រណ៍​អន្តរជាតិ​»

កញ្ញាឯក​មកពី​ប្រទេស​ថៃ គ្រង​មកុដ ក្នុង​ព្រឹត្តិការណ៍ «​ប្រកួត​កញ្ញាឯក​ទេសច​រណ៍​អន្តរជាតិ​»

(​ភ្នំពេញ​)៖ នៅ​រាត្រី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ រៀបចំ​ដោយ​សណ្ឋាគារ​ណាហ្គា​វើល សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ទេសចរណ៍ បាន​រកឃើញ​អ្នកទទួលបាន​ជយលាភី គ្រង​មកុដ​ក្នុង​ព្រឹត្តិការណ៍​នេះហើយ គឺ​កញ្ញាឯក​មកពី​ប្រទេស​ថៃ ខណៈ​ដែល​កញ្ញាឯក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ជា​ម្ចាស់ផ្ទះ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​កញ្ញាឯក​ចំនួន​៤១ ប្រទេស មក​ពី​ជុំវិញ ពិភពលោក​។​
​លោក Tan Dri Datuk Danny Oci អ្នក​គ្រប់គ្រង​កម្មវិធី​ប្រកួត បាន​បញ្ជាក់​ឲ្យដឹងថា កម្មវិធី​ប្រកួត​បវរកញ្ញា​ឯក​ទេសច​រណ៍ អន្តរជាតិ​នេះ បាន​ផ្តល់​ឱកាស​ឲ្យ​បវរ​កញ្ញាឯក មកពី​បណ្តា​ប្រទេស ផ្សេងៗ​គ្នា បាន​ចែករំលែក រៀនសូត្រ ព្រមទាំង​ផ្លាស់ប្តូរ​បទពិសោធន៍ វប្បធម៌ រវាង​គ្នា​និង​គ្នា ទៅវិញទៅមក​។ កម្មវិធី​នេះ ត្រូវបាន​ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ វិស័យ​ទេសចរណ៍ វប្បធម៌ អំពើ​ល្អ មិត្តភាព រវាង​បវរ​កញ្ញាឯក ដែល​តំណាង​ឲ្យ​ប្រទេស​នីមួយៗ​។​
​កម្មវិធី​ប្រកួត​បវរកញ្ញា​ឯក​ទេសច​រណ៍ អន្តរជាតិ​ឆ្នាំ​២០១៦ វគ្គ​ផ្តាច់ព្រ័ត្រ ក៏​ដើម្បី​ចូលរួមចំណែក ជាមួយ​ក្រសួង​ទេសចរណ៍ ក៏ដូចជា​ក្រសួង​វប្បធម៌ ផ្សព្វផ្សាយ​អំពី​វិស័យ ទេសចរណ៍​ទាំង​ធម្មជាតិ និង​ទាំង​បេតិកភណ្ឌ​នានា ក្រោម​ប្រធានបទ «​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​» តាមរយៈ​ការចូលរួម​ពី បវរកញ្ញា​ឯក​ទេសច​រណ៍ អន្តរជាតិ​ទាំង​៤១​រូប​។
​ជាក់ស្ដែង ក្នុងថ្ងៃនេះ​កម្មវិធី​ប្រកួត បាន​រកឃើញ​បវរ​កញ្ញាឯក ដែល​មាន​សម្រស់​ល្អផ្ដាច់គេ និង​មាន​ទេពកោសល្យ​ខ្ពស់ ក្រោម​ការយកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់​បំផុត ពី​គណកម្មការ​ដាក់ពិន្ទុ មកពី​អន្តរជាតិ ដោយ​ការផ្ដល់​ពិន្ទុ​យ៉ាង​សុក​ក្រិត និង​យុត្តិធម៌​។ កញ្ញាឯក​ដែល​ទទួលបាន​ជយលាភី​លេខ​១ នឹង​មាន​ឱកាស ផ្សព្វផ្សាយ​អំពី​វិស័យ ទេសចរណ៍​ទាំង​ធម្មជាតិ និង​ទាំង​បេតិកភណ្ឌ​នានា ក្រោម​ប្រធានបទ «​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​» ហើយ​និង​ស្គាល់​ពី​វប្បធម៌ អ​រី​យ​ធម៌​របស់​ប្រទេស​កម្ពុជា កាន់តែច្បាស់​។​
​គួរបញ្ជាក់​ថា ការប្រកួត​បវរកញ្ញា​ឯក​ទេសចរណ៍ អន្តរជាតិ​វគ្គ​ផ្តាច់ព្រ័ត្រ ប្រចាំឆ្នាំ​២០១៦ កញ្ញាឯក​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ គ្រង​មកុដ ដ៏​អស្ចា្យ​នេះ គឺ​បាន​ទៅលើ​កញ្ញាឯក មក​ពី​ព្រះរាជាណាចក្រ​ថៃ មានឈ្មោះ​ថា Amanda Charleen មាន​អាយុ​២៣ ឆ្នាំ​, ជយលាភី​លេខ​២ បាន​ទៅ​កញ្ញាឯក​មកពី​ប្រទេស ហ្វីលីពីន មានឈ្មោះ Janela Joy អាយុ​១៩​ឆ្នាំ​, ជយលាភី​លេខ​៣ បាន​ទៅ​លើ​កញ្ញាឯក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា មានឈ្មោះ ហង្ស ម៉ា​នី​តា (Hang Manita) មាន​អាយុ ១៨​ឆ្នាំ​, ជយលាភី​លេខ​៤ បាន​ទៅលើ​កញ្ញាឯក​មកពី​ប្រទេស កូ​ស្តា​រីកា មានឈ្មោះ Raquel Maria មាន​អាយុ​២០ ឆ្នាំ និង​ជយលាភី​លេខ​៥ បាន​ទៅ​លើ កញ្ញាឯក​មកពី​ប្រទេស​ចិន មានឈ្មោះ Jia Zijun មាន​អាយុ ២៣​ឆ្នាំ​៕

fn-2016-11-19-11-43-18-1 fn-2016-11-19-11-43-19-6 fn-2016-11-19-11-43-19-9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya