ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្ដាលឲ្យ​ស្លាប់ ២​នាក់

ឡាន​បុក​ម៉ូតូ បណ្ដាលឲ្យ​ស្លាប់ ២​នាក់


​កំពង់ស្ពឺ​៖ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ ៦៣-៦៤ ស្ថិតក្នុង​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​
​មាន​រថយន្ត​បែន ១​គ្រឿង ពណ៌​ខៀវ ស្លាក​លេខ ព្រះសីហនុ 3A-0305 បើកបរ​បី​លិច​ទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ម៉ូតូ ១​គ្រឿង ម៉ាក C125 សេរី 2005 ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1G-5820 បើកបរ​ច្រាស់ទឹស​គ្នា បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ទាំង ២​នាក់​។ ជនរងគ្រោះ ទី​១. ឈ្មោះ ផុន សម្បត្តិ ភេទ ប្រុស​អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ក្រាំង​ចចាត ឃុំ​មហា​សាំង និង​ទី​២. ឈ្មោះ យ៉ា​ត ឧត្ដម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ តា​មេញ ឃុំ​មហា​សាំង​។ ចំណែក​អ្នកបើកបរ​រថយន្ដ រត់គេចខ្លួន​។ បច្ចុប្បន្ន​វត្ថុ​តាំង​ទាំងពីរ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya