ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន និង​ចោរកម្ម​៦​នាក់ ដកហូត​ថ្នាំញៀន​ថ្នាំញៀន​៣៥​កញ្ចប់​ ​

ប៉េអឹម​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន និង​ចោរកម្ម​៦​នាក់ ដកហូត​ថ្នាំញៀន​ថ្នាំញៀន​៣៥​កញ្ចប់​ ​

ភ្នំពេញ​៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាន​បន្ត​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី ចែកចាយ​គ្រឿងញៀន និង​ចោរកម្ម​ចំនួន​៦​នាក់ ស្ថិត​នៅ​បន្ទប់​ជួល​លេខ​៥ ផ្លូវលំ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ក្នុងនោះ​ស្រី​៣​នាក់​។
​លោក ជឹម ឬ​ទ្ធី មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានបញ្ជាក់​ថា សម្រាប់​ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​របស់​លោក​បាន​ដកហូត ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣៥​កញ្ចប់ ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​១ ដែកកេះ​ចំនួន​៥ ប្រដាប់​កាច់ក​ម៉ូតូ​ចំនួន​៤ ប្រដាប់​ឆ្កឹះ​សោ​ចំនួន​៣ សោ​លេខ​ដប់​ចំនួន​១ ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​៨ សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និង​ម៉ូតូ​ចំនួន​២​គ្រឿង​ផង​ដែរ​។
​បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​ខណ្ឌ កំពុង​សហការ​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​តាមច្បាប់​៕

15095580_582598861932968_7896346409507496896_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya