ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ពិនិត្យ​ទឹកនោម​រកឃើញ​មាន «​ប្រើប្រាស់​គ្រឿងញៀន​» ករណី​ក្មេងស្ទាវ ដែល​ប្រើ​ពាក្យសម្តី​សម្លុត​ឧត្តមសេនីយ៍​ផ្កាយ​៣ ន​ន្ទ សុខា

ប៉េអឹម​ពិនិត្យ​ទឹកនោម​រកឃើញ​មាន «​ប្រើប្រាស់​គ្រឿងញៀន​» ករណី​ក្មេងស្ទាវ ដែល​ប្រើ​ពាក្យសម្តី​សម្លុត​ឧត្តមសេនីយ៍​ផ្កាយ​៣ ន​ន្ទ សុខា

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា បន្ទាប់​ពី​ពិនិត្យ​តាមដាន​ទឹកនោម​ឃើញថា យុវជន​នោះ​បាន​ប្រើប្រាស់​គ្រឿងញៀន ។ ក្មេងស្ទាវ​ដែល​បាន​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ ទៅលើ​មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ន​ន្ទ សុខា ដោយ​ស្រែកថា «​ឡាន​អញ​បុក​ឡាន​ហ្អែ​ង​នៅ បើ​បុក​អញ​សង ហ្អែ​ង​ដឹងថា អញ​កូន​នរណា​គេ​ទេ​? ចាំ​មើល​អញ​បើក​បុក​ហ្អែ​ង​!» ។​
​ក្រោយពី​ពិនិត្យ​ទឹកនោម​រួចហើយ យុវជន​នេះ​ក៏​បាន​សារភាព​ខ្លួនឯង​ដែរ​ថា ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​តាំង​ពី​ម្សិលមិញ​។ ការពិនិត្យ​ទឹកនោម​នេះ​ធ្វើឡើង​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ក្រុង​ភ្នំពេញ​នា​ពេល​យប់មិញ​។ នៅ​យប់​ថ្ងៃទី​១៨ ខែ​វិច្ឆិកា​នេះ​ថា គឺជា​កូន​ប្រុស​លោក​វេជ្ជបណ្ឌិត (Doctor) នៅ​ខណ្ឌ​សែន​សុខ និង​រូបគេ​ជា​មន្ត្រី​យោធា​ផងដែរ​។​
ក្មេងស្ទាវ​ឈាមរាវ​ម្នាក់នេះ ទំនងជា​កូន​អ្នក​មាន​ទ្រព្យសម្បត្តិ ដែល​មាន​អាការ​:​ស្រវឹងស្រា​ខ្លាំង បាន​បើករថយន្ត​ទៅ​បំបុក​រថយន្ត របស់​លោក​ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តែ​សំណាងល្អ​លោក​បាន​គេចផុត​។ ករណី​នេះ​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​ម្តុំ​ផ្សារថ្មី ខណ្ឌដូនពេញ រហូត​មាន​អន្តរាគមន៍​ពី​កម្លាំង​អាវុធហត្ថ​ខណ្ឌ ចុះ​ទៅ​តាម​ចាប់​យក​ទៅ​ដោះស្រាយ​តាម​ច្បាប់​។​
​មុនពេល​កើតហេតុ រថយន្ត​របស់​ជន​នេះ​បាន​បើក​ថយ​ហើយ​ពេលនោះ​វី​សប៉ះ​រថយន្ត​របស់​លោក លោក​ក៏​ចុច​ស៊ី​ផ្លេ​។ ស្រាប់តែ​ជន​នេះ​ចុច​កញ្ចក់ ហើយ​ស្រែក​មក​លោក​ថា «​ឡាន​អញ​បុក​ឡាន​ហ្អែ​ង​នៅ បើ​បុក​អញ​សង ហ្អែ​ង​ដឹងថា អញ​កូន​នរណា​គេ​ទេ​? ចាំ​មើល​អញ​បើក​បុក​ហ្អែ​ង​!»​។ មិនទាន់​ស្រែក​ចប់​ផង ស្រាប់តែ​ជន​នេះ​បាន​បើករថយន្ត​ទៅ​បំបុក​លោក និង​អង្គរក្ស​មួយ​ទំហឹង តែ​សំណាងល្អ​លោក​លោត​ទាន់ ហើយ​បើក​រត់​ពេលនោះ លោក​បើករថយន្ត​ដេញ​តាមរ​ហូត​ទាន់​ហើយ​ដក​កាំភ្លើង​ភ្ជង់ រួច​កម្លាំង​អាវុធហត្ថ​ខណ្ឌ ទៅ​ដល់​ក៏​ឃាត់​យក​ទៅ​ខណ្ឌ​ភ្លាមៗ​តែម្តង​៕
fn-2016-11-18-07-52-18-0 fn-2016-11-18-10-12-19-0 fn-2016-11-18-10-12-19-1 fn-2016-11-18-10-12-32-0 fn-2016-11-18-19-40-08-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya