ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​លើកគ្នា​តវ៉ា ដោយ​ចោទ​ថា ព្រះអង្គ​មាន​ស្រី

ពលរដ្ឋ​លើកគ្នា​តវ៉ា ដោយ​ចោទ​ថា ព្រះអង្គ​មាន​ស្រី

(​ប៉ៃលិន​)៖ នៅ​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ព្រះចៅអធិការ​វត្ត​ព្រះនាម ហេង វណ្ណ​ធីរ៍ ជា​ព្រះចៅអធិការ​វត្ត​ខ័ណ្ទសីមា​រាម ហៅ​វត្ត​អូរ​ឈើ​ក្រំ ស្ថិតក្នុង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​នាំ​ស្រី​ស្នេហ៍​ម៉េ​ម៉ា​យ​កូន​មួយ​ម្នាក់​ឈ្មោះ រី ដាវី អាយុ​ជាង​៣០ ឆ្នាំ មក​កុដ្ឋិ​របស់​ព្រះអង្គ ខណៈពេល​ដែល​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ​ដឹង ក៏​ធ្វើ​ការហាមឃាត់​មិនឲ្យ​ចេញពី​កុដិ ព្រមទាំង​មាន​ការ​យាម​ពេញ​១​យប់​។​
​លុះ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​មក​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ពិសេស​មន្ទីរ​ធម្មការ និង​សាសនា ព្រមទាំង​មន្ត្រី​សង្ឃ ចាប់​ចៅអធិការ​វត្ត​រូបនេះ​ផ្សឹក ព្រមទាំង​ដេញ​បក្ខពួក​ព្រះចៅអធិការ​អង្គ​នេះ​ចេញពី​វត្ត​ទាំងអស់​ផងដែរ​។​
​រឿងហេតុ​ពាក់ព័ន្ធ​នឹង​ព្រះចៅអធិការ​វត្ត​រូបនេះ បាន​កើត​ឡើង​តាំងពី​យូរយារ​ណាស់​មកហើយ តែ​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ​ចាប់​ពុំ​បាន​ភស្តុតាង ហើយ​ទើប​ពួកគាត់​បាន​តាមដានរ​ហូត​ឃើញ​ស្រី​ស្នេហ៍​កំពុង​នៅ​ក្នុង​កុដិ​របស់​ព្រះចៅអធិការ​វត្ត​រូបនេះ​តែម្តង ដោយ​ស្ត្រី​ម្នាក់​នោះ​គឺ​មាន​សំលៀក​បំពាក់​រ៉ូប​ដេក តែ​នៅ​ជិត​ទៀបភ្លឺ គឺ​ត្រូវបាន​សាច់ញាតិ យក​សំលៀក​បំពាក់​មក​ឲ្យ​ដើម្បី​ផ្លាស់ប្តូរ​ចេញ ទើប​ពួកគាត់​ហៅ​គ្នីគ្នា​មក​ឡោមព័ទ្ធ​កុដិ​តែ​ម្តង​។​
​ហើយ​លុះ​ព្រឹក​ឡើង ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ចង់​ស្គាល់​មុខ​ស្រី​ស្នេហ៍ បាន​នាំគ្នា​មក​មើល ព្រមទាំង​ធ្វើ​ការតវ៉ា ដោយ​សុំ​ឲ្យ​អាជ្ញាធរ ព្រមទាំង​មន្ទីរ​ធម្មការ និង​មន្ត្រី​សង្ឃ​ទាំងអស់​ចាប់​ចៅអធិការ​រូបនេះ​ផ្សឹក និង​បណ្តេញចេញ​ពី​វត្ត​។ រឿង​ចៅអធិការ​វត្ត​ខ័ណ្ទសីមា​រាម ហៅ​វត្ត​អូរ​ឈើ​ក្រំ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ស្នេហ៍​ឈ្មោះ រី ដាវី នេះ​មាន​រយៈពេល ៤​ឆ្នាំ​មកហើយ តែ​ពួកគាត់​រក​ភស្តុតាង​មិនបាន ទើប​បណ្តោយ​តាម​ដំណើរ​ជា​ចៅអធិការ​វត្ត មិនដែល​ឃើញ​មាន​ភាព​រីកចំរើន​អ្វី​នោះទេ បើ​ទោះបីជា​ក្នុង​មួយឆ្នាំៗ មាន​ពុទ្ធ​បរិស័ទ្ធ​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​ចូល​បច្ច័យ​ក្នុងការ​សាង​វត្ត​នេះ​ក្តី ហើយ​តាម​ពួក​គាត់​ដឹង​គឺ​លោក​ចៅអធិការ​រូបនេះ បាន​ធ្វើ​ផ្ទះសំណាក់ និង​ផ្តល់​ថវិកា​ឲ្យ​ស្ត្រី​កំណាន់​ចិត្ត​នេះ​យ៉ាង​ច្រើនសន្ធឹក​សន្ធប់ ព្រមទាំង​មាន​ការប្រកាន់​បក្ខពួក​និយម​។​
បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​ខាងលើ លោកស្រី​បាន​ចុះ​មក​ព្រមទាំង​ទទួល​នូវ​សំណូមពរ​ពី​ប្រជា​ពុទ្ធ​បរិស័ទ្ធ នូវ​មួយ​ចំណុច​គឺ​ត្រួវ​ដេញ​ចៅអធិការ​វត្ត​នេះ ចេញពី​វត្ត ចំណែក​ការ​ឲ្យ​លោក​សឹក ឬ​មិន​សឹក គឺ​មិនមែន​ជា​កាត​កិច្ច​របស់​អាជ្ញាធរ​ទេ គឺ​នៅ​លើ​មន្ទីរ​ធម្មការ និង​សាសនា ព្រមទាំង​គណៈ​មន្ត្រី​សង្ឃ​ជា​អ្នកសម្រេច​។​
​សូមបញ្ជាក់​ថា បើ​តាម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ស្គាល់​ព្រះអង្គ បានឲ្យដឹងថា លោក​សង្ឃ​អង្គ​នេះ មុន​នឹង​មក​ធ្វើជា ចៅអធិការ​វត្ត​ខ័ណ្ទសីមា​រាម ហៅ​វត្ត​អូរ​ឈើ​ក្រំ​នេះ គឺ​លោក​ធ្លាប់​គង់​នៅ​វត្ត​សារ​វ័ន្ត ហើយ​ធ្លាប់​ជាប់​ពាក់ព័ន្ធ​រឿងស្រី​ញី​នេះ​ម្តង​ហើយ រហូត​ស្ត្រី​រងគ្រោះ​ធ្វើការ​ប្តឹងផ្តល់​ពី​បទ​ប្រទូស្ត៏​កេរ្ត​ភេទ តែ​ត្រូវបាន​សម្រួល​គ្នា ដោយ​មិន​ដឹង​សម្រូល​យ៉ាងនោះទេ ព្រោះ​ព្រះអង្គ​នេះ​មាន​ខ្សែ​ធំ​៕

14915404_1691493851164979_1748925477707277205_n 15078517_1691493877831643_2172641689840927282_n 15085547_1691493547831676_5254986056670991267_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya