ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្រឡាញ់​ស្ដ្រី​ម៉ាស្សា​មិនបាន ចាក់​សាំង​ដុត​កន្លែង​ម៉ាស្សា​ចោល ជនសង្ស័យ​ប៉េអឹម​ឃាត់ខ្លួន

បុរស​ម្នាក់​ស្រឡាញ់​ស្ដ្រី​ម៉ាស្សា​មិនបាន ចាក់​សាំង​ដុត​កន្លែង​ម៉ាស្សា​ចោល ជនសង្ស័យ​ប៉េអឹម​ឃាត់ខ្លួន

(​ភ្នំពេញ​)៖ ហេតុការណ៍​នេះ កើតឡើង​នៅ​យប់​៧​និង​៥០​នាទី​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ «៩៩៩៩» ផ្ទះ​លេខ​៣៧៥ ផ្លូវ​២០០៤ ស្ថិតក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនសង្ស័យ​បាន​ស្រឡាញ់​ស្ដ្រី​ម៉ាស្សា​ម្នាក់ ឈ្មោះ ជា ស្រីអូន អាយុ​២៥​ឆ្នាំ បម្រើការ​នៅ​ផ្ទះ​ខាងលើ​រយៈពេល​ជាង​២​ខែ​មក​ហើយ ដោយ​ជនសង្ស័យ​បាន​ហៅ​ស្រីមុំ ឲ្យទៅ​នៅ​ផ្ទះ​ជា​មួយ​ប៉ុន្ដែ​ត្រូវ​នាង​ប្រកែក​ព្រោះ​មិន​ទាន់​ស្គាល់​ជនសង្ស័យ​ច្បាស់​។ លុះ​នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​ឈ្មោះ អៀម រដ្ឋា អាយុ​២៤​ឆ្នាំ មុខរបរ​រត់​កង់​បី បាន​មក​រក​ឈ្មោះ​ជា​ស្រីមុំ នៅ​កន្លែង​ម៉ាស្សា​ហើយ​មាន​កាន់​ថង់​មួយ ដាក់​ដប​សាំង​ប្រហែល​៣​លីត្រ និង​កាន់​ដែកកេះ​មួយ​ក្នុង​ដៃ ពេល​ឃើញ​ដូច្នោះ​ស្រីមុំ បាន​រត់​ចូល​ក្នុងផ្ទះ ហើយ​ជនសង្ស័យ​បាន​ដេញតាម និង​ចាក់​សាំង​ដុត​ក្នុង​ផ្ទះ​តែ​ម្តង ប៉ុន្តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ពន្លត់​ទាន់ពេល​។​
​ក្នុង​ហេតុការណ៍​នេះ បណ្ដាលឲ្យ​មនុស្ស​២​នាក់​របួសស្រាល និង​ខូចខាត​សម្ភារៈ​ក្នុង​ផ្ទះ​បន្ដិច​បន្ទួ​ច ហើយ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ល្បាត អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង ៕
15094483_1691513907829640_4631406356964069389_n 15107237_1691513904496307_374618166225299695_n 15134808_1691513911162973_7160755278723744255_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya