ភ្នំពេញ ៖ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៨ កញ្ញា ២០១៣ នៅចំណុចផ្លូវលេខ១៣ កែងផ្លូវ១១០ ក្បែរផ្សារចាស់ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិជប៉ុនម្នាក់បានសម្រេច និងបាញ់ឲ្យរងរបួសធ្ងន់ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ដែល
ហេតុការណ៍នេះ ។
ស្ត្រីជនជាតិជប៉ុនរងគ្រោះមានអាយុប្រមាណជាង ២០ឆ្នាំ ត្រូវជនសង្ស័យបាញ់ ១គ្រាប់ ចំភ្លៅខាងឆ្វេង ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ៕