ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សូម​កុំ​អូស​រំលង​ណា ជួយ​ស៊ែរ​ផង​! ប្អូនស្រី​មាន​ជំងឺមហារីក​ដុំ​សាច់ មាន​ទំងន់​៧​គីឡូ​ហើយ​ ​

សូម​កុំ​អូស​រំលង​ណា ជួយ​ស៊ែរ​ផង​! ប្អូនស្រី​មាន​ជំងឺមហារីក​ដុំ​សាច់ មាន​ទំងន់​៧​គីឡូ​ហើយ​ ​

ភ្នំពេញ​៖ សូម​កុំ​អូស​រំលង​ណា ជួយ​ស៊ែរ​ផង​! ប្អូនស្រី​មាន​ជំងឺមហារីក​ដុំ​សាច់ មាន​ទំងន់​៧​គីឡូ​ហើយ ប្អូនស្រី​ទើបតែ​អាយុ​១៤​ឆ្នាំ​ទេ ពេលនេះ​កំពុងតែ​ខ្វះ​ថវិកា​ដើម្បី​ព្យាបាល​បន្ត សូម​ជួយ​ឧបត្ថម្ភ​ដល់​ប្អូនស្រី​ផង នេះ​ជា​សំដី​ដ៏​ក្តុកក្តួល ខ្ញុំ​ពិតជា​ចង់​មាន​ជីវិត​ដូច​កាលពី​មុន​ណាស់ សូម​ជួយ​ខ្ញុំ​ផង​ ។​
​មនុស្ស​យើង​ម្នាក់ៗ​កើតមក សុទ្ធតែ​មាន​ជំងឺ​ជាប់​ខ្លួន​ជានិច្ច ហើយ​ក៏​អាស្រ័យ​ទៅលើ​ជំងឺ​ស្រាល​ឫ​ក៏​ខ្លាំង​ដែរ វា​ជា​របត់​លើផ្លូវ​ជីវិត​មិនអាច​កំណត់​បាន ប៉ុន្តែ​អ្វី​ដែល​សំខាន់​យើង​ត្រូវ​ព្យាបាល​ជំងឺ ក្នុងនោះ​ក៏​ពិបាក​ដែរ បើ​សិន​បើ​ជំងឺ​នោះ​ធ្ងន់ធ្ងរ យើង​ត្រូវការ​ថវិកា​ច្រើន ដើម្បី​ព្យាបាល​ឲ្យបាន​ជាសះស្បាយ តែ​បើ​អត់​ថវិកា មានតែ​សប្បុរសជន​ទេ​ដែរ​អាច​ជួយ​បាន​។​
​យោងតាម​ប្រភព​ពី ប្អូនប្រុស តាំង គីម​ឡេង បានឲ្យដឹងថា ថ្ងៃស្អែក​ខ្ញុំ​ចង់​ជួយ​ផុស​នៅ​ស្ថានភាព​ជម្ងឺ​ប្អូនស្រី​តើ​មាន​មិត្ត​ណា​ចង់​ជួយ​ទេ​? នាង​មាន​ឈ្មោះ លន់ ផា​លិកា ពេលនេះ​កំពុង​មាន​ជំងឺមហារីក​ដុំ​សាច់ ៥​គី​ឡូ ហើយ​កពុង​តែ​ខ្វះខាត​ជាខ្លាំង​គ្មាន​លិទ្ធ​ភាព​បន្ត​ការព្យាបាល​ព្រោះតែ​នាង​ខ្ញុំ​មាន​តែ​ម្ដាយ​ម្នាក់​ដែល​ជា​ស្ត្រី​ម៉េ​ម៉ា​យ តើ​ខ្ញុំ​អាច​សុំ​អោយ​បងប្រុស​ជួយ​ផ្សព្វផ្សាយ​ដើម្បី​ស្វែងរក​ជំនួយ ដើម្បី​អោយ​ម្ដាយ​ប្អូន​បាន​បន្ត​យក​ប្អូន​ទៅ​ព្យាបាល​បាន​ដែរ​ទេ​បង​? ខ្ញុំ​ពិតជា​ចង់​រស់​ចង់​ទៅ​រៀន​ដូច​គេឯង​ណាស់ ។
​នេះ​យើង​យោង​បាន​ប្រភព​ពី​ម្តាយ​ក្មេងស្រី បងប្អូន​អើយ​ជួយ share បន្ត​ដើម្បី​អោយ​សម្ដេច​នឹង​លោកជំទាវ​ព្រមទាំង​សប្បុរសជន​ទាំងអស់​លោក​បាន​ជួយ​ដល់​កូនស្រី​ខ្ញុំ​ផង​គាត់​កំពុងតែ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រុស្សី អាគារ​ជំងឺមហារីក ខ្ញុំ​ជា​ម្ដាយ​គ្មាន​អ្វី​ជា​ទីពឹង​ដើម្បី​បន្ត​ព្យាបាល​កូនស្រី​ទៀត​ទេ មាន​តែ​លើក​ម្រាមដៃ​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំងអស់​មេត្តា​ជួយ​ដល់​កូនស្រី​នាង​ខ្ញុំ​ដែល​កើត​ជំងឺមហារីក​ដុំ​សាច់​នេះ​ផង ៕
15027613_582554228604098_8168804622892365471_n 15094332_582554235270764_5881569543795457378_n 15094517_582554211937433_1822485425243677260_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya