ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » តុលាការ​បង្គាប់​ឱ្យ​ដោះលែង​យុវជន​២​នាក់ ដែល​ចាប់ឃុំខ្លួន​រឿង​ប្រើ​ជំ​ពាម​បាញ់​សត្វ​លើ​ដី​ឧកញ៉ា លី អាន នៅ​ខេត្ត​តាកែវ

តុលាការ​បង្គាប់​ឱ្យ​ដោះលែង​យុវជន​២​នាក់ ដែល​ចាប់ឃុំខ្លួន​រឿង​ប្រើ​ជំ​ពាម​បាញ់​សត្វ​លើ​ដី​ឧកញ៉ា លី អាន នៅ​ខេត្ត​តាកែវ

(​ភ្នំពេញ​)៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តតាកែវ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះលែង​ជា​បន្ទាន់​នូវ​យុវជន​ម្នាក់ ដែល​ត្រូវ​សមត្ថកិច្ច និង​តុលាការ​ចាប់ឃុំខ្លួន បន្ទាប់​ពី​ដើរ​បាញ់​ជំ​ពាម​សត្វ​កុក​នៅលើ​ដី​ឧកញ៉ា លី អាន នា​ថ្មីៗ​នេះ​។ នេះ​បើ​តាម​ដីការ​បង្គាប់​ឱ្យ​ដោះលែង ដែល​ចេញ​ដោយ លោក ឡុង សិ​កា ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
​យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ដើរ​បាញ់​សត្វ​លើដី​ឧកញ៉ា​នោះ មានឈ្មោះ នាង កូ ហៅ​គោ អាយុ​៣៤​ឆ្នាំ មានមុខ​របរ​ធ្វើស្រែ​ចំកា និង​រស់នៅ​ក្នុង​ភូមិ​តា​បូ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ និង​យុវជន​ឈ្មោះ សុទ្ធ វ៉ែនតា អាយុ​៣២​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ស្រុក​កោះអណ្តែត ខេត្តតាកែវ ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​ខេត្តតាកែវ ហើយ​ត្រូវ​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ រំលោភ​លើ​លំនៅឋាន​។​
​សូម​ជំរាប​ថា បើ​តាម​ការអះអាង​របស់សាច់​ញាតិបុរស​ខាងលើ បានឱ្យដឹងថា កាលពីដើម​ខែ​វិច្ឆិកា ជនរងគ្រោះ បាន​ប្រើ​ជំ​ពាម​ទៅ​បាញ់​កុក​២​នាក់​បងប្អូន នៅក្នុង​ចំការ​ដូងក្រអូប​របស់ លោក​ឧកញ៉ា លី អាន ស្ថិតនៅ​ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ ហើយ​ត្រូវ​មេការ​ចាំចំការ ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច និង​បញ្ជូន​ទៅ​តុលាការ​។ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ តុលាការ​បាន​សម្រេច​ឃុំខ្លួន​យុវជន​ខាងលើ​ទៅ​តាម​បណ្តឹង​របស់​ឧកញ៉ា លី អាន តែម្តង ៕

15032126_217569688682721_8100359510899869924_n 15032257_217569702016053_7244961558733230647_n fn-2016-11-18-11-35-22-0 fn-2016-11-18-11-48-14-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya