ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » អតីត​អ្នក​បើក​ឡាន​កា​ពី​តូ​ល លើក​គ្នា​សុំ​ការអន្តរាគមន៍​នៅមុខ​ផ្ទះ​សម្ដេច​តេជោ

អតីត​អ្នក​បើក​ឡាន​កា​ពី​តូ​ល លើក​គ្នា​សុំ​ការអន្តរាគមន៍​នៅមុខ​ផ្ទះ​សម្ដេច​តេជោ

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ក្រុម​អតីត​អ្នកបើក​រថយន្ត​កា​ពី​តូ​ល​ចំនួន​៤៥​នាក់ បាន​លើក​គ្នា​ដង្ហែរ​ក្បូន​តវ៉ា​ម្ដងទៀត ដោយ​តម្រង់ ទៅ​ខុ​ទ្ធ​ការិយាល័យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ដាក់​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្ដេច​តេជោ ឱ្យ​ជំរុញ​ដល់​ក្រុមហ៊ុន​កា​ពី​តូ​ល ទទួល​យក​ពួកគាត់​ចូលធ្វើការ​វិញ ក្រោយ​ពី​បញ្ឈប់​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ​។​
​លោក អ៊ាន គឹមហ៊ុន អគ្គនាយក​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹកជញ្ជូន​កម្ពុជា ដែល​ចូលរួម​តវ៉ា​ជា​មួយ​អតីត​អ្នកបើក​រថយន្ត​ក្រុង​កា​ពី​តូ​ល បានឲ្យដឹងថា «​ក្រុម​របស់​យើង​បាន​ដាក់​លិខិត​ស្នើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៉ិត សំហេង ហើយ​លោក​រដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ ប្រកាស​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ទទួលយក​យើងទាំងអស់គ្នា​ចូលធ្វើការ​វិញ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​មិន​បាន​ទទួលយក​បុគ្គលិក​ឲ្យចូល​ធ្វើការ​វិញ តាម​បញ្ជា​របស់ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នោះ​ទេ​»​។​
​ដោយសារ​ក្រុមហ៊ុន​កា​ពី​តូ​ល នៅតែ​មិន​ព្រម​ទទួល​ក្រុម​របស់​លោក ឲ្យចូល​ធ្វើការ​វិញ​នេះហើយ ទើប​ក្រុម​របស់​គាត់ បាននាំគ្នា ដាក់​ពាក្យបណ្ដឹង​ទៅ​ដល់​សហគមន៍​អន្តរជាតិ ដើម្បី​ជួយ​អន្តរាគមន៍​បន្ថែមទៀត ហើយ​លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ក៏​ធ្លាប់បាន​កោះប្រជុំ ជាមួយ​ភាគី​ខាង​សហជីព​របស់លោក និង​ភាគី​ក្រុមហ៊ុន​កា​ពី​តូ​ល ដើម្បី​ធ្វើ​ការសម្របសម្រួល​គ្នា ប៉ុន្តែ​ភាគី​ក្រុមហ៊ុន នៅ​តែ​ប្រកាន់​ជំហរ មិន​ព្រម​ទទួលយក​ក្រុម​សហជីព​របស់លោក ឲ្យចូល​ធ្វើការ​ដដែល រហូតមក​ដល់​បុច្ចុប្បន្ន​នេះ ៕
fn-2016-11-18-11-23-24-0 fn-2016-11-18-11-23-24-1 fn-2016-11-18-11-23-24-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya