ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » លោក​វរសេនីយ៍ទោ ចៅ ម៉េង នាយការិយាល័យ​នគរបាល​សេដ្ឋកិច្ច បើក​ឡាន​បុក​ម៉ូតូ​មិន​ទទួលខុសត្រូវ

លោក​វរសេនីយ៍ទោ ចៅ ម៉េង នាយការិយាល័យ​នគរបាល​សេដ្ឋកិច្ច បើក​ឡាន​បុក​ម៉ូតូ​មិន​ទទួលខុសត្រូវ

(​ព្រះសីហនុ​)៖ នៅវេលា​ម៉ោង ២១​និង​៣០​នាទី​យប់ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅលើ​ដងផ្លូវ​វិថី​ក្រុង ចំណុច​ជិត​ផ្ទះ​ពស់ ស្ថិតក្នុង​ភូមិ​០៣ សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បង្កឡើង​ដោយ រថយន្ត​មួយ​គ្រឿង​ម៉ាក Highlander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-3787 បើកបរ​ដោយ​ឈ្មោះ ចៅ ម៉េង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះសីហនុ មុខរបរ​ជា​នាយការិយាល័យ នគរបាល​សេដ្ឋកិច្ច​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ក៏​បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក Air Blade ពណ៌​ក្រហម លាយ​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ Yufuf Chandra ភេទ​ប្រុស ជនជាតិ​ឥណ្ឌូនេស៊ី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះសីហនុ មុខរបរ​ទេសចរ​រួម​ដំណើរ​ជាមួយ​ឈ្មោះ Ediyanto ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា មាន​ទិសដៅ​ផ្ទុយគ្នា បណ្តាលឲ្យ​រងរបួសម​ធ្យ​ម និង​ស្រាល​ទាំង​២​នាក់​។​
​ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​មេ​នគរបាល​សេដ្ឋកិច្ច​រូបនេះ ដែល​ដឹង​ច្បាប់ តែ​មិន​ទទួលខុសត្រូវ ចំពោះ​កំហុស​របស់​ខ្លួន បែ​ជា​បើក​គេច​រត់​យក​ខ្លួន​ពី​កន្លែង កើតហេតុ​ដោយ​មិន​ទទួលខុសត្រូវ​ទៅវិញ​។ ប្រជាពលរដ្ឋ ក៏​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ រួម​ទាំង​អគ្គស្នងការ​សូម​មេត្តា​ចាត់​វិធានការ ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ផង ដើម្បី​កុំឲ្យ​ជះ​ឥទ្ធិពល​មិនល្អ ដល់​មន្ត្រី​ល្អ​ត្រឹមត្រូវ​ឯ​ទៀត​ផង​ដែរ​៕
fn-2016-11-18-12-34-17-0 fn-2016-11-18-12-34-25-1 fn-2016-11-18-12-34-26-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya