ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ក្រុមក្មេងស្ទាវ​ទំនើង​៣​នាក់ ជិះ​ម៉ូតូ​ធំ​៣​គ្រឿង​បង្ហោះ​ប្រណាំង​គ្នា​

ប៉ូលិស​ឃាត់​ក្រុមក្មេងស្ទាវ​ទំនើង​៣​នាក់ ជិះ​ម៉ូតូ​ធំ​៣​គ្រឿង​បង្ហោះ​ប្រណាំង​គ្នា​

(​ភ្នំពេញ​)៖ នៅ​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​សួនច្បារ​ព្រះ​នាង​ប្រាជ្ញ​បារមី តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ស្ថិតក្នុង​ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បន្ទាប់​ពី​កម្លាំង​ល្បាត​របស់​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ទទួលបាន​សេចក្ដីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​ករណី​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ប្រឡងប្រណាំង​ម៉ូតូ​លាន់​រំពង​យ៉ាង​អនាធិប្បតេយ្យ គ្មាន​សណ្ដាប់ធ្នាប់ ផ្អើល​អស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប និង​ស្របពេល​ដែល​កម្លាំ ង​អាវុធហត្ថ​កំពុង​ប្រតិបត្តិការ​យាមល្បាត​ដើម្បី​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព​និង​ទប់ស្កាត់​បង្ក្រាប​នូវ​រាល់​បទល្មើស ផ្សេងៗ​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​ផង​នោះ ទើប​ឈាន ទៅដល់​ការបង្ក្រាប​និង​ឃាត់ខ្លួន​បក្ខពួក​ទាំងនោះ​បាន​ចំនួន​៣​នាក់​រួមទាំង​ម៉ូតូ​ធំ​៣​គ្រឿង​ដើម្បី​បញ្ជូន​មក​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​តែម្ដង ។​
​មន្ត្រី​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​បានបញ្ជាក់​ថា ក្រុម​ក្មេង​ទំនើង​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១- ឈ្មោះ មាស សុ​នាថ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​២- ឈ្មោះ​វឿន សុ​ភក្តី ភេទ​ប្រុស អាយុ​២២ ឆ្នាំ ទី​៣- ឈ្មោះ​ស៊ុយ ស្រស់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៕

fn-2016-11-18-12-42-42-0 fn-2016-11-18-12-42-42-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya