ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​កែច្នៃ​ខុស​បច្ចេកទេស​ដឹក​អង្កាម​លេច​ធ្លាយ​ប៉ះពាល់​អ្នកដទៃ ត្រូវ​នគរបាល​ចរាច​រណ៍​ឃាត់​ព្រមាន​ ​

ឡាន​កែច្នៃ​ខុស​បច្ចេកទេស​ដឹក​អង្កាម​លេច​ធ្លាយ​ប៉ះពាល់​អ្នកដទៃ ត្រូវ​នគរបាល​ចរាច​រណ៍​ឃាត់​ព្រមាន​ ​

ខេត្ត​បន្ទាយមានជ័យ​៖ រថយន្ត​ធុន​ធំ​១​គ្រឿង គេ​មើលឃើញ​ថា កែច្នៃ​ខុស​បច្ចេកទេស ដឹក​អង្កាម​នាំចេញ​យកទៅលក់​ឱ្យ​ថៃ​លេច​ធ្លាយ​ជ្រុះ ខ្ចាត់ខ្ចាយ បង្ក​ឱ្យ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ ហើយ​រង​ការប្តឹង​ពី​ពលរដ្ឋ​អ្នកធ្វើដំណើរ ត្រូវបាន​នគរបាល​ច​រាចរណ៍​នៃ​ស្នងការដ្ឋា​ន នគរបាល​ខេត្ត​បន្ទាយមានជ័យ ចាប់​ឃាត់​រថយន្ត ហៅ​ម្ចាស់​មក​ព្រមាន និង​អប់រំ​ដើម្បី​ឱ្យ​ម្ចាស់​រថយន្ត​មានការ​វិច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ​ឡើងវិញ ។​
​រថយន្ត​ដឹក​អង្កា​ម​ត្រូវបាន​នគរបាល​ចរាច​រណ៍​ឃាត់​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅខាងមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ខណៈ​ដែល​រថយន្ត​បាន​ធ្វើដំណើរ តាម​កំណាត់​ផ្លូវជាតិ​លេខ​៥ ដឹក​អង្កាម​ចេញពី​ខេត្ត​បាត់ដំបង ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា -​ថៃ ។​
​លោក​វរសេនីយ៍ត្រី សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប្រាប់ឱ្យដឹង​ថា ការឃាត់​រថយន្ត​ខាងលើ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ បាន​ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច ។ ពាក់ព័ន្ធ​និង​រថយន្ត​ដឹក​អង្កាម​កន្លងមក លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​បទបញ្ជា​ឱ្យ​នគរបាល​ចរាចរណ៍​ធ្វើការ​អប់រំ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ម្ចាស់​រថយន្ត ធ្វើ​អាជីវកម្ម​ដឹក​អង្កាម យកទៅលក់​នៅ​ប្រទេស​ថៃ កុំ​ធ្វើ​ឱ្យ​បង្ក​ប៉ះពាល់ សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​មាន​កា​រវ៉ិច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ ធ្វើយ៉ាងណា​កុំ​ឱ្យ ធ្លាក់​ហ៊ុយ​អង្កាម​រាយប៉ាយ លើ​ថ្នល់ និង​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​។ ប៉ុន្តែ​ការអប់រំរ​របស់​សមត្ថកិច្ច​កន្លងមក​មាន​ម្ចាស់​រថយន្ត​ដឹក​អង្កាម​មួយចំនួន​អនុវត្ត​បាន​ត្រឹមត្រូវ ចំណែក​ម្ចាស់​រថយន្ត​មួយចំនួនទៀត មិន​ទាន់​អនុវត្ត​បាន​ល្អ​នៅឡើយ​នោះទេ នៅតែ​បន្ត​ដឹក​អង្កាម​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ជា​ដដែល​។​វិធានការ​បន្ត​នគរបាល​ចរាចរណ៍រ​ង​ចាំ​គោល​ការ​សារ​ជា​ថ្មី​របស់​គណៈកម្មកា​រ​ចម្រុះ​ដែល​មាន​ខាង​មន្ទីរ​សាធារណៈការ​ចូលរួម​ផង​នោះដែរ ដើម្បី​អនុវត្ត​ទាំង​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​និង​ទាំង​ការដឹក​អង្កាម​វ៉ិ​ច​ខ្ចប់​មិន​បាន​ត្រឹមត្រូវ​នោះ​តែម្តង​។​
​សូមបញ្ជាក់​ថា ការធ្វើ​អាជីវកម្ម​ពី​សំណាក់​ថៅកែ​រថយន្ត​ដឹក​អង្កាម​យកទៅលក់​នៅ​ក្នុង ប្រទេស​ថៃ កន្ល​មក​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ធ្លាប់​បានរ​ង​គ្រោះ​ពី​ផល​ប៉ះពាល់​ពី​អង្កាម​ធ្លាក់​ហ៊ុយ​និង​ជ្រុះ​ពេញ​ថ្នល់ជាតិ ដែល​ធ្វើឱ្យ​រំខាន​ដល់​អ្នកធ្វើដំណើរ ។ បញ្ហា​នោះ​ក៏​ជា​ចំណុច​ប្រឈម​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ បើសិន​អាជ្ញាធរខេត្ត គ្មាន​ច​ណាត់​ការ​ឱ្យមាន​ប្រសិទ្ធភាព​ទេ​នោះ ៕

15036266_582519591940895_2505634657144337279_n 15078888_582519575274230_5560915353368737630_n 15095614_582519581940896_2499954900330540123_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya