ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ហេតុតែ​ញៀន​ល្បែង​និង​ខឹង​ប្ដី​មិន​ឲ្យ​លុយ​ទៅ​ស្រង់ដើម​ខណៈ​ចាញ់ល្បែង ក៏​សម្រេចចិត្ត​ទៅ​លោត ទឹក​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​

ស្ត្រី​ម្នាក់​ហេតុតែ​ញៀន​ល្បែង​និង​ខឹង​ប្ដី​មិន​ឲ្យ​លុយ​ទៅ​ស្រង់ដើម​ខណៈ​ចាញ់ល្បែង ក៏​សម្រេចចិត្ត​ទៅ​លោត ទឹក​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​

(​ភ្នំពេញ​)៖ ភ្ញាក់ផ្អើល​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ត្រើយ​ខាងកើត ស្ថិតក្នុង​ភូមិ​ដើម​គរ  សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​
​គាត់​មាន​ឈ្មោះ ហេង រី អាយុ​៣៥​ឆ្នាំ មុខរបរ​នៅផ្ទះ និង​មានប្តី​មុនឈ្មោះ​ភុំ អុន អាយុ​៥៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ពន្ធដា​ចូលនិវត្តន៍ ស្នាក់នៅ ឃុំ​លើកដែក ស្រុក​កំពូនភ្នំ ខេត្ត​កណ្ដាល និង​មាន​កូនប្រុស​ម្នាក់ ព្រមទាំង​មិន​ដែល​ត្រូវ​គ្នា​រយៈពេល​ជិត​មួយ​ឆ្នាំ​មកហើយ​។ រីឯ​ប្តី​ក្រោយ​ឈ្មោះ សៀត សុគន្ធ អាយុ​៣៤​ឆ្នាំ មុខរបរ​ម៉ៅការ​សំណង់ និង​បាន​ចាប់ដៃ​គ្នា​ត្រឹម​រយៈពេល​ទើបបាន​៥​ខែ​ប៉ុណ្ណោះ ដែល​ស្នាក់នៅ​ភូមិ​ស្វាយ​តា​ណាក់ ឃុំ​ស្វាយ​រមៀត ស្រុក​សាច់​កណ្តាល ខេត្ត​កណ្តាល ដោយ​ពុំ​ទាន់​មាន​កូនចៅ​ជាមួយគ្នា​ឡើយ​ទេ ។​
​រូប​គាត់​ចូល​ចិត្ត​លេងល្បែង​ណាស់ ហើយ​គាត់​មាន​ប្តី​មុន​និង​គ្រួសារ​ក្រោយ «​ពោល​គឺ​មាន​ប្ដី​ចំនួន​២​នាក់​» ព្រោះ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​យក​លុយ​របស់​ប្ដី​ក្រោយ​ជិត​៣០០​ដុល្លា ដើម្បី​ទៅ​លេង​ល្បែង ស្រាប់តែ​ត្រូវ​ចាញ់​អស់​ទើប​សម្រេច​ទាក់ទង​ណា​ត់ទៅ​ជួប​បុរស​ជា​ប្តី​មុន ឲ្យមក​ជួប​ក្នុង​បំណង​លួងលោម​រក​លុយ​ដើម្បី​ទៅ​ស្រង់ដើម តែ​ជា​អកុសល​ការ​លួងលោម​មិន​សម្រេច ក៍​សម្តេច​ចិត្ត​មក​លោត​ទឹក​ស្ពាន​ជ្រោយចង្វារ​ដើម្បី​សម្លាប់ខ្លួន តែ​ត្រូវ​ប្តី​មុន តាម​មក​ទាន់​ជួយសង្គ្រោះ​បាន​។ លុះ​មួយសន្ទុះ​ធំ​ក្រោយមក​ស្ត្រី​រងគ្រោះ​បានសម្រេច​មក​លោត​ទឹក​ស្ពាន​ជ្រោយចង្វារ​ម្ដងទៀត ក៍​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដែល​ឈរជើង​យាមល្បាត​នៅក្បែរ​នោះ​មក​ឃាត់​ជួយសង្គ្រោះ​ទាន់​ពេលវេលា និង​ប្រគល់ឲ្យ​កម្លាំងន​គរ​បាល​ប៉ុស្ដិ៍​ជ្រោយចង្វារ ដើម្បី​បន្ត​សាកសួរ​ស្រាវជ្រាវ​រហូត​រកឃើញ​ក្រុមគ្រួសារ​ឲ្យមក​ទទួ​ល​ត្រឡប់ទៅផ្ទះ​វិញ​ផង​ដែរ ៕
fn-2016-11-18-12-30-35-1 fn-2016-11-18-12-30-35-2 fn-2016-11-18-12-30-35-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya