សៀមរាប ៖តាមសម្តីម្ចាស់ម៉ូតូឈ្មោះ ប៊ិន សុជាតិ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានប្រាប់ថា ជនសង្ស័យឈ្មោះ ប៉ែន បញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញ ស្នាក់នៅបណ្តោះអាសន្ននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវជាមិត្តភក្តិទើបនឹងស្គាល់គ្នា ។
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្លក្រាម ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះពីបទរំលោភលើ សេចក្តីទុកចិត្ត ដោយសារជននេះ បានខ្ចីម៉ូតូរបស់គាត់ឧុបគេ រួចយកទៅទំលាក់ចោលនៅក្រោយស្តាតចាស់ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយខណៈពេលដែលជនសង្ស័យកំពុងតែធ្វើដំណើរ ស្រាប់តែម្ចាស់តាមឃើញ ក៏រាយការណ៍ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្លក្រាម និងធ្វើការឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៧ កញ្ញា ២០១៣ ស្ថិតនៅចំណុចភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានក្រុង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕