ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ឃាត់ខ្លួន ជនខិលខូច​៦​នាក់​បន្លំ​ខ្លួន​ជា​នគរបាល​ដើរ​ជម្រិត​ទារលុយ​ពី​ពលរដ្ឋ​ដឹកឈើ​ក្រឡឹង

សមត្ថកិច្ច​ឃាត់ខ្លួន ជនខិលខូច​៦​នាក់​បន្លំ​ខ្លួន​ជា​នគរបាល​ដើរ​ជម្រិត​ទារលុយ​ពី​ពលរដ្ឋ​ដឹកឈើ​ក្រឡឹង

(​ក្រចេះ​)៖ ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រោម​បញ្ជា​ផ្ទាល់​ពី​ស្នងការ​នគរបាល​ខេត្ត​លោក​ឧត្តមសេនីយ៍ត្រី លន់ សុផាត​។​
​ជនខិលខូច​ទាំង​៦​នាក់​ខាងលើ មានឈ្មោះ ៖
​ទី​១. ឈ្មោះ វ៉ាន់ វាសនា អាយុ​២២​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ឯក គ្មាន​អត្តលេខ​)
​ទី​២. ឈ្មោះ វ៉ាន់ សង្ហា អាយុ​២០​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​)
​ទី​៣. ឈ្មោះ ម៉ៅ ជីវ៉ា អាយុ​២០​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​) អ្នក​ទាំង​៣ រស់នៅ​ភូមិ​ល្វា ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​។
​ទី​៤. ឈ្មោះ វ៉ាន់ សំណាង អាយុ​២៣​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​) រស់នៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ។​
​ទី​៥. ឈ្មោះ ប៉ុន ស​ត្ត្រា អាយុ​២៦​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​) រស់នៅ​ភូមិ​ត្នោត ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង ។​
​ទី​៦. ឈ្មោះ កាច ប៊ុនលី អាយុ​២០​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ស៊ីវិល ជា​អ្នកបើកបរ​) រស់នៅ​ភូមិ​ពោន ឃុំ​ត្រពាំង​សាលា ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​
​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ជន​ខាង​លើ គឺ​រថយន្ត​ចំនួន ២​គ្រឿង​៖ ១.​ម៉ាក Hilander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ នគរបាល 2-0089 និង​រថយន្ត​ម៉ាក Toyota Corola ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2H-0403 (​រថយន្ត​ទាំង​២ មាន Logo នគរបាល​ក្រសួងមហាផ្ទៃ បិទ​ជាប់​នឹង​ទ្វារ​)​។​
​ក្នុងពេល​សួរចម្លើយ ជនសង្ស័យ​ទាំង​៦​នាក់ បាន​ឆ្លើយ​សារភាពថា ក្រុម​ខ្លួន​មិនមែន​ជា​កម្លាំង​នគរបាល​ឡើយ​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

fn-2016-11-18-11-56-07-0 fn-2016-11-18-11-56-07-1 fn-2016-11-18-11-56-07-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya