ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​ឈ្មួញ​រកស៊ី​ដុះ​ស្លែ​ឈ្មោះ មករា កំពុង​ឡើង​ល្បី ​

មេ​ឈ្មួញ​រកស៊ី​ដុះ​ស្លែ​ឈ្មោះ មករា កំពុង​ឡើង​ល្បី ​

រតនៈគិរី​៖ ភ្ញៀវ​ទេសចរណ៍​បាន​រិះគន់​ចំពោះ​ជំនាញ និង​សមត្ថកិច្ច​នៅក្នុង​ស្រុក​លំផាត់ ដែល​ក្នុង​រយៈពេល​០៣​ថ្ងៃ នៃ​ពិធី​បុណ្យ អ៊ុំ​ទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ភ្ញៀវ​ទេសចរណ៍​បាន​ធ្វើដំណើរ​ពី​តាម​បណ្តា​ខេត្ត​មក​លេង​នៅ​ខេត្ត​រតនៈគិរី ដោយ​ឆ្លងកាត់​ខេត្ត​មណ្ឌលគិរី ពេល​មកដល់​ចំនុច​អូរ​រ​វាក់ ស្រុក​លំផាត់​មាន​ការកកស្ទះ ដោយសារ​រថយន្ត​កូរេ​ប្រាំ​តោន​មួយ​គ្រឿង​បាន​ឆ្លៀតឱកាស​លួច​ដឹក​ឈើប្រណិត​យក​ទៅ​យក​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ ។ ហើយ​រថយន្ត​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រថយន្ត​របស់​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​នៅក្នុង​ខេត្ត​រតនៈគិរី​ឈ្មោះ មករា ដោយ​មាន​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ជំនាញ និង​សមត្ថកិច្ច​នៅក្នុង​ស្រុក​លំផាត់ ជាពិសេស​លោក​អភិបាល​ស្រុក​លំផាត់​តែម្តង​។ ហើយ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ មក រា នេះ​បាន​រកស៊ី​ដឹក​ឈើ​ខុសច្បាប់​យូរយា​មកហើយ មិនដែល​ឃើញ​អស់លោក​សមត្ថកិច្ច និង​ជំនាញ ព្រមទាំង​លោក​អភិបាលស្រុក​ចុះ​ចាប់​បង្ក្រាប​ម្តងណា​ឡើយ ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួយ​ឈើ​ដុះ​ស្លែ​រូប​នេះ​ហើយ បានជា​ព្រិល​ភ្នែក​មិនឃើញ​សូម្បីតែ​រថយន្ត​ដឹកឈើ​ប៉ុណ្ណា​ប៉ុណ្ណី​។ បើ​តាម​ការ​លួចខ្សឹប​ប្រាប់​ឲ្យដឹង​ពី​ពលរដ្ឋ​នៅក្នុង​ស្រុក​លំផាត់​ថា មេ​ឈ្មួញ​ដុះ​ស្លែ មក រា នេះ​រកស៊ី​ដឹក​ឈើ​ខុស​ច្បាប់​តាំងពី​ដឹក​នឹង​រថយន្ត​ក្តាម​ខ្យង រហូត​មក​បំ​លែងដឹក​នឹង​រថយន្ត​យ​ធុន​ធំ វី​ញ ដើម្បី​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ​។ ពលរដ្ឋ​បាន​បន្តថា ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ម្នាក់នេះ រកស៊ី​ដឹក​ឈើ​ទៅ​បាន​ដោយ​រលូន ដោយសារ​មាន​ខ្នងបង្អែក​មាន​សាច់ញាតិ​ជា​អ្នកធ្វើការ​ធំ​នៅក្នុង​ខេត្ត​រតនៈគិរី និង​ដើរ​បង់លុយ​ឲ្យ​សមត្ថកិច្ច និង​ជំនាញ​ផងដែរ ៕
15126209_245648992517304_1312487410_o 15133994_245648895850647_2067189820_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya