ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» Breaking News, ព័ត៌មានជាតិ » ឧកញ៉ា លី អាន ចាប់​កសិករ​ក្រីក្រ​២​នាក់​ដាក់​គុក ព្រោះ​យក​ចំ​ពាម​កៅស៊ូ​បាញ់​កុក​ក្នុង​ដី​លោក​ឧកញ៉ា​ ​

ឧកញ៉ា លី អាន ចាប់​កសិករ​ក្រីក្រ​២​នាក់​ដាក់​គុក ព្រោះ​យក​ចំ​ពាម​កៅស៊ូ​បាញ់​កុក​ក្នុង​ដី​លោក​ឧកញ៉ា​ ​

តាកែវ ៖ កសិករ​ក្រីក្រ​២​នាក់ មាន​កូនតូចៗ​១០​នាក់​រស់​ក្នុងបន្ទុក រស់នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ កាន់​ជំ​ពាម​ចូលទៅ​បាញ់​កុក​នៅក្នុង​ដី​លោក​ឧកញ៉ា លី អាន នៅ​ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ ដើម្បី​លក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ត្រូវបាន​លោក​ឧកញ៉ា លី អាន ចាប់​បញ្ជូន​ទៅ​តុលាការ​ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ខេត្តតាកែវ​ក្រោម​បទចោទប្រកាន់ ថា​បាន​រំលោភ​ដី​លំនៅដ្ឋាន​របស់​លោក​ឧកញ៉ា លី អាន ។ ហេតុការណ៍​អមនុស្សធម៌​នេះ​បាន​កើតឡើង​តាំងពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មកម្ល៉េះ ។​
​ឱ លោក​ឧកញ៉ា អើយ សូម​លោក​មេត្តា​អហោ​សកម្ម​អោយ​កសិករ​ក្រីក្រ​២​នាក់​នេះ​ផង បើ​លោក​កើតទុក្ខ​មិន​សុខចិត្ត​តើ​លោក​ខាតបង់​អ្វីខ្លះ​ប្រាប់​មក ក្រុម Facebook ខ្ញុំ​សុខចិត្ត​រៃ​លុយ​គ្នា​សង​ទៅ​លោក​ឧកញ៉ា​វិញ ។ សូម​លោក​ឧកញ៉ា​អប់រំ​គ្នា​អោយធ្វើ​កិច្ចសន្យា​ទៅ​បាន​ហើយ បើ​យក​គ្នា​ទៅ​ដាក់គុក​បែបនេះ តើ​លោក​ឧកញ៉ា​សប្បាយចិត្ត​ណាស់​មែន​ទេ​ដែល​ឃើញ​កូនៗ​តូច​១០​នាក់​យំ​អោយ​រហង់ ? ហើយ​អស់លោក​តុលាការ​ក៏​យ៉ាប់​ដែរ ឧកញ៉ា​ប្ដឹង​ចាប់​ភ្លែត គ្មាន​ពិចារណា​ទៅលើ​ព្យុះ​សន​កម្ម​បទល្មើស​បន្តិច​សោះ ៕

15027603_1785421581731999_5657001535266285377_n 15134568_1785421511732006_2421977005089085976_n 15135994_1785421615065329_3143068490615694192_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya