ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ជន​រំលោភ​សេពសន្ថវៈ​កុមារី​អាយុ​៤​ឆ្នាំ បាន​ហើយ

ប៉ូលិស​ចាប់​ជន​រំលោភ​សេពសន្ថវៈ​កុមារី​អាយុ​៤​ឆ្នាំ បាន​ហើយ

(​បន្ទាយមានជ័យ​)៖ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា ខែ​វិច្ឆិកា​នេះ​ថា ពេល​នេះ​ជនសង្ស័យ​ដែល​រំលោភ​សេពសន្ថវៈ​កុមារី​អាយុ ៤​ឆ្នាំ នៅ​ក្រុង​ប៉ោយប៉ែ​ត​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​នៅឯ​ខេត្ត​កំពង់ចាម​។ ការឃាត់ខ្លួន​នេះ​មាន​ការសហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម ។​
​ជនសង្ស័យ ឈ្មោះ ថុង មន ហៅ ពៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​សន្តិសុខ​នៅ​ភោជនីយដ្ឋាន​នាគ​ទិព្វ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត បាន​ប្រព្រឹត្ត​ករណី​រំលោក​ភ​សេពសន្ថវៈ​លើ​កុមារី​អាយុ​៤ កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ កន្លងមកនេះ​។​
​ក្រោយពី​មាន​ឪពុក​កុមារី​រងគ្រោះ​ដាក់​ពាក្យបណ្តឹង​ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត អស់​រយៈពេល​ជិត ៤​ខែ គ្មាន​ពន្លឺ​អ្វី​សោះ ដូច្នេះ​ហើយ​ក្នុង​នាម​យើង​ជា​មន្ត្រី​យុត្តិធម៌ បាន​បញ្ជាការ​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ស្រាវជ្រាវ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​រត់​គេច នៅឯ​ខេត្ត​កំពង់ចាម​។​
​លោក​បន្ត ឪពុក​ក្មេងរងគ្រោះ​ឈ្មោះ​លាប លី​តេង អាយុ​៤០​ឆ្នាំ កូនស្រី​រងគ្រោះ​ឈ្មោះ ត ស គ អាយុ​៤​ឆ្នាំ កូនស្រី​គាត់​ត្រូវ​បាន​ជនសង្ស័យ​ខាងលើ ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ កន្លងមកនេះ តែ​បែកការ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៦ ខណៈ​ពេល​ឪពុក​បាន​នាំ​កូនស្រី​មក​ផ្ទះ​ពី​ម្តាយ​បង្កើត​វិញ​។  ជនសង្ស័យ​ខាងលើ​នេះ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម ចាប់បញ្ជូន​មក​ដល់​ខេត្ត​បន្ទាយមានជ័យ​ហើយ​។​
​បច្ចុប្បន្ននេះ សមត្ថកិច្ច​ជំនាញ​កំពុង​សាង​សំណុំ​ជនសង្ស័យ​ខាងលើ ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕
fn-2016-11-17-18-47-46-0 fn-2016-11-17-18-47-47-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya