ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » សព កែវ កញ្ញា ហៅ​កូន​មាន់ បន្សល់​ទុក​មួយ​អាទិត្យ មុនពេល​ដែល​ត្រូវ​ឃាតករ​ដ៏​សាហាវឃោរឃៅ​សម្លាប់​នាង​ ​

សព កែវ កញ្ញា ហៅ​កូន​មាន់ បន្សល់​ទុក​មួយ​អាទិត្យ មុនពេល​ដែល​ត្រូវ​ឃាតករ​ដ៏​សាហាវឃោរឃៅ​សម្លាប់​នាង​ ​

ភ្នំពេញ ៖ សូម​រម្លឹកថា នារី​ម្នាក់​បម្រើការ​នៅ​ក្លិប​កម្សាន្ដ​៥៥ ឈ្មោះ កែវ កញ្ញា (​ហៅ កូន​មាន់​) អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១៤៧ ផ្លូវជាតិ​លេខ​២ ក្នុង​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ បាន​ត្រូវ​ឃាតករ​ដែល​គេ​សង្ស័យថា អាចជា​មនុស្ស​ស្គាល់គ្នា​រឹត​ក​សម្លាប់ រួច​យក​ភួយ និង​កម្រាលពូក​រុំ​សព​ដឹកយក​ទៅ​កប់​ចោល​នៅ​ក្នុង​គំនរ​សំរាម តាម​ចិញ្ចើម​ផ្លូវ​លេខ​១០០៣ ក្នុង​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​បើ​តាម​គណនី​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​សព កែវ កញ្ញា ហៅ​កូន​មាន់ បាន​សរសេរ​បង្ហាញ​អោយដឹងពី​អារម្មណ៍​របស់​នាង​ថា ហាក់ដូចជា​កំពុង​ជួប​រឿង​បែកបាក់​ស្នេហា ឫ​រឿង​ខូចចិត្ត​អ្វីមួយ​ហើយ ។ ជាក់ស្តែង​នៅ​ថ្ងៃទី​៩ វិច្ឆិកា ២០១៦ កូន​មាន់​បាន​សរសេរថា «​ដឹង​ខ្លួន​ទៅ​ស្រី​ល្ងង់​» និង «​បើ​មាន​ការស្រលាញ់​ពេញលេញ​ពិតប្រាកដ​ហើយ​យើង​ត្រូវ​ចេះ​ថែរក្សា​វា​អោយបាន​ល្អ​ព្រោះ​អី​ឆាកជីវិត​មនុស្ស​មា្ន​ក់ៗ​មិន​អាច​មើលឃើញ​នោះទេ មិនដឹងថា យើង​ត្រូវ​សា្លប់​នៅ​ពេល​ណា​»​។ ថ្ងៃទី​១០ ថា ឈឺបេះដូង​ម្លេះ ដក​ដ​ងើ្ហ​ម​មិន​ចង់​ដល់​គា្ន ។ រំលង​មួយ​ថ្ងៃ​ចូល​ដល់​ថ្ងៃ​ទី​១២ ថា បើ​គេ​ស្រលាញ់​យើង​ពិតប្រាកដ គេ​នឹង​បារម្ភ​ពី​យើង​គ្រប់ពេល មិន​ថា​គេ​រវល់​យ៉ាងណាក៏ដោយ​។ ថ្ងៃទី​១៣ ថា ពេល​ពិបាកចិត្ត​តើ​អ្នក​ចូលចិត្ត​ស្តាប់​បទ​អ្វី ? មនុស្ស​អស់​តំលៃ ។ នាង​បាន​បញ្ជាក់ថា អី្វ​ចុងក្រោយ​ដែល​ខ្ញុំ​ទទួល​បាន​គឺ​មនុស្ស​អស់​តំលៃ ។ ថ្ងៃទី​១៤ ថា មិនដឹង​ត្រូវ​ប្រាប់​បេះដូង​អោយ​ឈប់​រឺ​ក៏​បន្ត​ទេ ប៉ុ​នែ្ត​អី្វ​គ្រប់យ៉ាង​មើលឃើញ​និង​ភែ្ន​ក​ហើយ វា​ឈឺ​ខ្លាំង​ណាស់​ទៅ​ហើយ យំ​លេង​ចេញ ។ រហូត​ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា ថ្ងៃ​ដែល​រូបនាង​បាត់​ខ្លួន​នៅ​ម៉ោង​៦​ល្ងាច​នោះ នៅ​ពេល​ព្រឹក​កូន​មាន់​បាន​សរសេរ​ជា​ចុងក្រោយ​ថា សង្សារ​បណ្តូលចិត្ត​អូន​អើយ​បង​នៅឯណា ។ ពាក្យ​ទាំងអស់នេះ​គឺ​សព កែវ កញ្ញា ហៅ​កូន​មាន់ បាន​បន្សល់​ទុក​មួយ​អាទិត្យ​មុនពេល​ដែល​ត្រូវ​ឃាតករ​ដ៏​សាហាវឃោរឃៅ​សម្លាប់​នាង​យក​សព​ទៅ​ចោល​ក្នុង​គំនរ​សំរាម បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ២០១៦ ៕

2afa0454-a5c6-44b8-9b68-47283e5b0571 90dc18c0-17fb-465d-8c8d-31c8fcd0c542 afbbfaa3-6067-4c7a-b32b-8c0db4c3bff2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya