ភ្នំពេញ ៖ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឬស្សីកែវ ។ បុរសម្នាក់បើកម៉ូតូឌុបកូនស្រីអាយុជាង៣ឆ្នាំ ត្រូវរថយន្តដឹកប្រេងឥន្ធនៈសូគីម៉ិចបុកបណ្តាលឲ្យដួល បុរសជាឪពុកបោកក្បាលនឹងថ្នល់បែកហូរ ឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកកូនស្រីរងរបួសធ្ងន់ ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3B-1204 ចំណែកម៉ូតូជនរងគ្រោះម៉ាកគុបជ្រុង ពាក់ស្លាកលេខភ្នំពេញ 1S-8375 ។ ជនរងគ្រោះពីរនាក់ឪពុកនិងកូនមិនទាន់ស្គាល់អត្តសញ្ណាណនៅឡើយ ៕