ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » បើ​មិន​មាន​ការ​ត្រូវរ៉ូវ​គ្នា ការដឹកជញ្ជូន​ប្រេង​របស់​ក្រុមហ៊ុន​(​ឌី​ធី​ស៊ី​)​ចេញពី​ខេត្ត​មណ្ឌលគិរី ដោយ​រលូន​ ​

បើ​មិន​មាន​ការ​ត្រូវរ៉ូវ​គ្នា ការដឹកជញ្ជូន​ប្រេង​របស់​ក្រុមហ៊ុន​(​ឌី​ធី​ស៊ី​)​ចេញពី​ខេត្ត​មណ្ឌលគិរី ដោយ​រលូន​ ​

មណ្ឌល​គី​រី ៖ សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ដែល​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​ទ្វេរ​ភាគី​ព្រុំដែន​ដាក់​ដាំ ជាប់​និង​ព្រំប្រទល់​ប្រទេស​វៀតណាម បាន​នឹង​កំពុង​សង្ងំ​យក​ចំណូល​ពី​ការនាំ​ចេញ​ឈើប្រណិត និង​ទំនិញ​ផ្សេងៗ​ពី​ប្រទេស​វៀតណាម ជាពិសេស​ប្រេងឥន្ធនៈ​ដែល​នាំចូល​ដោយ​ក្រុមហ៊ុន​(​ឌី​ធី​ស៊ី​) របស់​លោក​ឧកញ៉ា អ៊ឹង តាន​វិរៈ ហៅ​ឧកញ៉ា​ល​ក្ខ័ រាប់សិប​ម៉ឺន​លីត្រ ក្នុង​មួយ​ខែៗ​ដោយ​អាង​លេស​ថា​យក​មក​ចែកចាយ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​ដោយ​អនុគ្រោះ​ពន្ធ ។​
​ជាក់ស្តែង​រថយន្ត​ស៊ីទែន​ដែល​ដឹក​ប្រេង​០៦​គ្រឿង ត្រូវបាន​ដឹក​ចេញពី​ប្រទេស​វៀតណាម​ឆ្លងកាត់​តាម​ច្រក​ដាក់​ដាំ​ចូល​ទឹកដី​កម្ពុជា​កាលពី​វេលា ម៉ោង ៩ ព្រឹក​កាលពី​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយ​គ្មាន​ការត្រួតពិនិត្យ​ឯកសារ​ដែល​ពាក់ព័ន្ធ​ណាមួយ​ពី​មន្ត្រី​គយ​នោះទេ ទោះបី​ដឹងថា​រថយន្ត​ចំនួន ៦​គ្រឿង​នោះ​បាន​ដឹក​ប្រេង​ពី​ប្រទេស​វៀតណាម​មក​ប្រទេស​កម្ពុជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​ដែល​នៅ​ឈរជើង​ប្រចាំ​ច្រក​នោះ​ធ្វើ​មើល​មិន​ឃើញ​ដែរ ប្រហែល​ជា​ទទួលបាន​លាភសក្ការៈ​ពី​ក្រុមហ៊ុន​(​ឌី​ធី​ស៊ី​)​ហើយ​មើលទៅ​។​
​ក្នុង​១​ថ្ងៃៗ​មាន​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​លោក​ឧកញ៉ា អ៊ឹង តាន​វិរៈ ហៅ​ឧកញ៉ាល័​ក្ខ មិនតិច​ជាង​០៦​ឡាន​ទេ ដែល​ត្រូវ​ដឹក​ឆ្លងកាត់​បា​រ៉ា​ស​កុងត្រូល​ដែល​សមត្ថកិច្ច​ទាំងអស់នោះ​ដាក់​នៅ​តាម​មាត់ច្រក​អន្តរជាតិ​ដាក់​ដាំ​។
​បើ​តាម​ការបញ្ជាក់​លោក ឡុញ ស៊ីថេន ប្រធានការិយាល័យ គយ និង រដ្ឋាករ ប្រចាំ​ច្រក ដាក់​ដាំ​បាន​អះអាង ថា​បើ​ប្រេង​ទាំងនេះ ដឹក​បន្ត​ចេញពី​ខេត្តមណ្ឌលគិរី​នោះ​គឺ​លោក​អត់​ទទួលខុសត្រូវ​ទេ​ព្រោះ​ប្រេង​ទាំងអស់នេះ​សម្រាប់​តែ ចែកចាយ​ក្នុង​ខេត្តមណ្ឌលគិរី​តែប៉ុណ្ណោះ​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សំ សុវណ្ណរិទ្ធ ប្រធាន​សាខាគយ​ប្រចាំ​នៅ​ខេត្ត​មណ្ឌល​គី​រី តែ​មិន​អាច​សុំ​ការបំភ្លឺ​បាន​ដោយសារ​ពុំ​មាន​លេខ​ទូរស័ព្ទ​របស់​លោក​ធ្វើ​ការទំនាក់ទំនង​ជាមួយ​៕
img-20161117-wa0010_2 img-20161117-wa0039 img-20161117-wa0040

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya