ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ត្រីនគរបាល​កង​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ចំនួន​២​នាក់ រង​ការរិះគន់​ថា លួច​នាំ​បារី​ចេញ​តាម​ច្រករបៀង

មន្ត្រីនគរបាល​កង​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ចំនួន​២​នាក់ រង​ការរិះគន់​ថា លួច​នាំ​បារី​ចេញ​តាម​ច្រករបៀង

(​រតនគិរី​)៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​មួយចំនួន បាន​អះអាង​ថា «​សកម្មភាព​នេះ គឺ​ផ្ទុយស្រឡះ​ពី​បទ​បញ្ជា​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ធ្លាប់បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់ ត្រូវ​បិទ​ច្រករបៀង​មិន​ឲ្យ​ដឹក​ទំនិញ​ចេញ​-​ចូល​»​។
​មន្ត្រីនគរបាល​កង​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ចំនួន​២​នាក់ កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង ពី​ប្រជាពលរដ្ឋ ដែល​បាន​មើលឃើញ​ពី​ទង្វើ​ខុសឆ្គង ដោយសារ​អ្នក​ទាំង​ពីរ បាន​លួច​នាំ​ចេញ​បារី​ចូល​តាម​ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​ភូមិ​ឡុំ​។​
​ទី​១.​ឈ្មោះ យ៉ា​ត មាន​តួនាទី​ប្រធាន​ប៉ុស្តិ៍​ច្រករបៀង​ភ្នំ​ក្រហម និង​ទី​២.​ឈ្មោះ ពៅ សំ​អ៊ាន ហៅ​ស៊ី​ក​យ មាន​តួនាទី​អនុប្រធាន​ប៉ុស្តិ៍​ច្រករបៀង​ភូមិ​ឡុំ ដែល​អង្គភាព​ទាំង​២​នេះ ចំណុះ​ឲ្យ​កង​វរ​ការពារ​ព្រំដែន​លេខ​៦២៣​។​
​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ថា «​ទំនិញ​បារី​ទាំងនេះ មាន​តែម​បង់ពន្ធ​ចូល​លក់ដុំ​-​រាយ នៅ​ស្រុក​ខ្មែរ តែ​លួច​នាំ​ចេញ​តាម​ច្រករបៀង​ទាំង​២​ខាងលើ ទៅ​ប្រទេស​វៀតណាម វៀតណាម​ច្បាប់​ហាម មិន​ឲ្យ​ប្រជាជន​គេ ជក់បារី​នាំចូ​លីក្រៅ​ស្រុក​នោះ​ទេ គឺ​ត្រូវ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដូចជា​បារី​ហេ​រ៉ូ ប៉ុន្តែ​បើ​លួច​នាំ​ចូល​លក់​ចែក ចាយ​ត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់​»​។ ពាក់ព័ន្ធ​នឹង​មន្ត្រីនគរបាល​ទាំង​២​នាក់ នេះដែរ មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ៕

fn-2016-11-17-10-37-03-1 fn-2016-11-17-10-37-11-0 fn-2016-11-17-10-37-11-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya