ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ​

ប៉េអឹម​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ​

ខេត្ត​មណ្ឌល​គី​រី ៖  នៅ​ទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​២២​នឹង​៤០​នាទី នេះ កម្លាំង​កង​រាជ​ស្រុក​កែវ​សីមា បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​៧៦១ និង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​ចាប់​បាន​រថយន្ត​ដឹកឈើ​ចំនួន​០២​គ្រឿង និង​ម៉ូតូ​ដឹកឈើ​ចំនួន​១៥​គ្រឿង ដឹក​សុទ្ធតែ​ឈើប្រណិត​ក្នុងនោះ ឈើ​បេង​ចំនួន​១៣​ដុំ ឈើ​ធ្នង់​ចំនួន​៣៤​ដុំ ឈើ​កកោះ​ចំនួន​០១​សន្លឹក នៅត្រង់​ចំនុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម​ស្រុកកែ​វសីមា ខេត្ត​មណ្ឌលគិរី ។​
​បន្ទាប់ពី​ក្រុម​កម្លាំង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ស្ងប់ស្ងាត់​ទៅ​វិញ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចាប់ផ្តើម​កម្រើក​ឡើង​វិញ​ហើយ ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​សមត្ថកិច្ច និង​ជំនាញ​មួយចំនួន​ដែល​នៅ​ប្រចាំការ​នៅក្នុង​ស្រុក​នេះ ដោយ​ដឹក​ចេញពី​ក្នុង​ស្រុក​កែវ​សីមា​យកទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រករបៀង​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម ៕

img-20161116-wa0155 img-20161116-wa0156 img-20161116-wa0158

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya