ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ហិង្សា​ក្នុង​គ្រួសារ កូនប្រុស​បង្កើត​វាយ​ម្ដាយ បណ្ដាលឲ្យ​រងរបួស នៅ​ស្រុក​ស្អាង

ហិង្សា​ក្នុង​គ្រួសារ កូនប្រុស​បង្កើត​វាយ​ម្ដាយ បណ្ដាលឲ្យ​រងរបួស នៅ​ស្រុក​ស្អាង

(​កណ្ដាល​)៖ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ភូមិ​ព្រែក​គ្រួស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​។​
​បើ​តាម​របាយការណ៍រ​បស់​នគរបាល បានឲ្យដឹងថា ករណី​អំពើហិង្សា​នេះ កើតឡើង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​បង្ក​ដោយ​ជនសង្ស័យ ឈ្មោះ រិទ្ធ ឡៃ​ហ៊ាង ហៅ​អូន​ទូច អាយុ​២៤​ឆ្នាំ ត្រូវជា​កូនប្រុស​បង្កើត​របស់​ជ​ន​រងគ្រោះ​ឈ្មោះ មៀល សុខន អាយុ​៥៣​ឆ្នាំ​។​
​មុនពេល​កើតហេតុ ម្ដាយ​ដែល​ជា​ជនរងគ្រោះ បានមក​ពី​រក​ស្មៅ​គោ លុះ​មកដល់​កូនប្រុស​ដែល​ជា​ជនសង្ស័យ​បាន​សួរថា «​នៅ​ផ្ទះ​មិន​ដាំបាយ​ស៊ី​» ហើយ​ជនរងគ្រោះ​បាន​សួរ​វិញ​ថា «​ប្រពន្ធ​ហ្ហែង​នៅ​ផ្ទះ​ក៏​មិន​ដាំ បាយ​ស៊ី​ផង​ទៅ​» ពេល​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​វិញ​ថា «​ប្រពន្ធ​ខ្ញុំ​ទៅ​រក​ត្រី​ជាមួយ​ខ្ញុំ​»​។ ភ្លាមនោះ អ្នក​ទាំង​ពីរ​បាន​ឈ្លោះប្រកែក​គ្នា​ទៅវិញទៅមក ស្រាប់តែ​ជនសង្ស័យ ខឹង​បាន​ចាប់​ម្តាយ​ខ្លួន បោក​ផ្ទប់​នឹង​គ្រែ បណ្តាលឲ្យព​កក្បាល​ខាងឆ្វេង​មួយកន្លែង រួច​បាន​បោក​ឆ្នាំងបាយ ទាត់​ក្រឡ​អំបិល បោក​កៅអី​ជ័រ​បាក់​អស់​៣ និង​បោក​ទូរទស្សន៍​បែក​១​គ្រឿង ទៅ​ដី​បណ្តាលឲ្យ​ខូចខាត​រួច​រត់គេចខ្លួន​បាត់​តែម្តង ៕

fn-2016-11-17-08-43-33-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya