ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ដីកា​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់ ប្រធាន​គណនេយ្យ​បម្រើការ​ក្នុង​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ រឿង​កិបកេង​លុយ​ក្រុមហ៊ុន ជាង​១​លាន​ដុល្លារ

ដីកា​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់ ប្រធាន​គណនេយ្យ​បម្រើការ​ក្នុង​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ រឿង​កិបកេង​លុយ​ក្រុមហ៊ុន ជាង​១​លាន​ដុល្លារ

(​ភ្នំពេញ​)៖ ជនសង្ស័យ​មាន​ឈ្មោះ ម៉ាក មុនី​រ័ត្ន អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បម្រើការ​ក្នុង​ក្រុមហ៊ុន មី​ត​ស៊ីអូ​អេស​ខេ​ឡាញ ដឹកជញ្ជូន​អ្នកដំណើរ ដែល​ការចុះ​ឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
​ឈ្មោះ ម៉ាក មុនី​រ័ត្ន បាន​ចូល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ខាងលើ តាំងពី​ឆ្នាំ​២០០៧ រហូតដល់​ឆ្នាំ​២០១៦ ក្នុងឋានៈ​ជា​ប្រធាន​គណនេយ្យ​ក្រុមហ៊ុន​។ ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​រកឃើញថា ឈ្មោះ ម៉ាក មុនី​រ័ត្ន បាន​ដក​ប្រាក់​ក្រុមហ៊ុន​អស់ ជាង​១​លាន​ដុល្លារ ក្នុងនោះ​ក្រុមហ៊ុន​បាន​អះអាង​ថា មាន​សែក​៤​សន្លឹក​ជា​ភស្តុតាង​។​
​ប្រភព​ខាងលើ​បាន​បន្តថា សែ​ក​៤​សន្លឹក​នោះ ត្រូវ​ឈ្មោះ ម៉ាក មុនី​រ័ត្ន កោស​លុបឈ្មោះ​ក្រុមហ៊ុន ដាក់​ឈ្មោះ​ខ្លួនឯង​ផ្ទាល់ (​ម៉ាក មុនី​រ័ត្ន​) ដើម្បី​កេង​យក​ប្រយោជន៍ ពី​ក្រុមហ៊ុន ហើយ​ជន​ខាងលើ ក៏បាន​សារភាព​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​កែច្នៃ​ឯកសារ​នោះ​មែន តែ​ការបាត់បង់​ទឹកប្រាក់​មាន​ត្រឹម ៣​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុណ្ណោះ​ទេ​។​
​សមត្ថកិច្ច​បាន​ធ្វើ​របា​យ​ការណ៍ យោងតាម​ពាក្យបណ្តឹង​របស់​ភាគីរ​ង​គ្រោះ បាន​ចោទប្រកាន់​ឈ្មោះ ម៉ាក មុនី​រ័ត្ន ចំនួន​២​បទល្មើស រួមមាន​៖ ទី​១.​បទ​ក្លែង​លិខិត​ឯកជន និង​ទី​២.​បទ​រំលោភ​លើ​សេចក្ដីទុកចិត្ត មានន័យ​ថា ក្នុងនាម​ខ្លួន​ជា​ប្រធាន​គណនេយ្យ​ក្រុមហ៊ុន បាន​កិបកេង​លុយ​ក្រុមហ៊ុន ថែមទាំង​ហ៊ាន​ក្លែង​ឯកសារ របស់​ក្រុមហ៊ុន​ទៀត​។
​លោក ហ៊ឹ​ង ប៊ុនថន បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​នេះ​ថា ក្រោយពី​ធ្វើ​ការសាកសួរ​ចប់សព្វគ្រប់ លោក​ក៏​បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ និង​បញ្ជូន​ទៅ​ចៅក្រម ស៊ើបសួរ​បន្ត​នីតិវិធី ទើបបាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ ឈ្មោះ ម៉ាក មុនី​រ័ត្ន តែម្ដង​៕

fn-2016-11-17-09-25-53-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya