ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ និង​គ្រាប់កាំភ្លើង​១២​គ្រាប់

ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ និង​គ្រាប់កាំភ្លើង​១២​គ្រាប់

(​កំពត​)៖ នៅ​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​។ ជនសង្ស័យ​ទាំង​៤​នាក់ ដែល​ឃាត់ខ្លួន​បាន ទី​១៖​ឈ្មោះ អ៊ុ វីរៈ អាយុ​៣២​ឆ្នាំ ទី​២៖​ឈ្មោះ តាំង យុង អាយុ​៤១​ឆ្នាំ ទី​៣៖​ឈ្មោះ យ៉ាន សុភ័​ក្រ អាយុ​២៣​ឆ្នាំ និង​ទី​៤៖​ឈ្មោះ សៀង ណា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ​។​
​ក្រោយ​ឃាត់ខ្លួន​កម្លាំង​នគរបាល​ជំនាញ ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​២​កញ្ចប់​, ថ្នាំញៀន​ចម្រាញ់​រួច​៣​កញ្ចប់​, ជញ្ជីង​ថ្លឹង​១​គ្រឿង​, គ្រាប់កាំភ្លើង​K54​ចំនួន ១១​គ្រាប់​, គ្រាប់កាំភ្លើង​K59 ១​គ្រាប់​, ស្នាប់​ដៃ​១, ស្រោម​កាំភ្លើងខ្លី​ពណ៌​ខ្មៅ​១, ក្រដាស​អាលុយមីញ៉ូម ២​ដុំ និង​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន មួយចំនួនទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕
fn-2016-11-17-09-30-25-1 fn-2016-11-17-09-30-25-3 fn-2016-11-17-09-30-25-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya