ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ធ្វេសប្រហែស​ពី​ឪពុកម្តាយ បណ្តាល​ឱ្យ​កូនប្រុស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ ​

ធ្វេសប្រហែស​ពី​ឪពុកម្តាយ បណ្តាល​ឱ្យ​កូនប្រុស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ ​

ឧត្តរមានជ័យ​៖ កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​១៥​វិច្ឆិកា ឆ្នាំ​២០១៦ ដែល​បង្ករ​ឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​នៅ​ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។ ដោយសា​តែ​មាន​ការធ្វេសប្រហែស​ពី​ឪពុក​ម្តាយ បណ្តាល​ឱ្យ​កូនប្រុស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោច​អាធ​ម​។​
​យោង​តាម​សម្តី​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ​រិទ្ធ ចាន់ថន​អាយុ​១៩​ឆ្នាំ ប្តី​ឈ្មោះ​វិត តូច​អាយុ​២១​ឆ្នាំ​មុខរបរ​ធ្វើស្រែ​ចំការ​ឱ្យដឹងថា មុនពេល​កើតហេតុ​រូប​នាង​បាន​ដាក់​ឱ្យ​កូនប្រុស​ម្នាក់​ឈ្មោះ​តូច​ចាន់​ធី​ភេទ​ប្រុស​អាយុ​១​ខួប​ជា​កូន​ទី​១​ដេក​នៅ​ក្នុង​អង្រឹង​តែម្នាក់ឯង ហើយ​រូប​ខ្លួន​ចេញ​មក​ខាងក្រៅ​ផ្ទះ​ធ្វើ​ការងារ​ហាល​ស្រូវ ក្រោយមក​មាន​ម្តាយបង្កើត​ដើរ​មក​លេង ហើយ​រូបគាត់​បាន​ដើ​ចូល​ទៅក្នុង​ផ្ទះ​មើល​ចៅ ស្រាប់តែ​ឃើញ​ចៅ​ឆក់​ខ្សែភ្ងើង​ស្លាប់​បាត់បង់​ជីវិត​យ៉ា​ង​អាណោច​អាធ​ម៍​។ ក្រោយពី​កើតហេតុ​ភ្លាមៗ​នោះ​រូប​នាង​ជា​ឪពុក​ម្តាយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ូលីស​ស្រុក​ចុងកាល់​ឱ្យ​ចុះ​ធ្វើការ​ពិនិត្យ​នៅនឹងកន្លែង​កើតហេតុ​ផងដែរ​។​
​យោង​តាម​មន្ត្រី​ប៉ូលីស​ម្នាក់​នៅក្នុង​ស្រុក​ចុងកាល់​បានឱ្យដឹងថា បន្ទាប់​ពី​ឪពុក​ម្តាយ​ក្មេង​រងគ្រោះ​រាយ​ការ​មក​ថា​កូន​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ សមត្តកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​នៅ​កន្លែងកើតហេតុ​ឃើញ​ថា ក្មេង​រងគ្រោះ​រូប​នេះ​ដេក​នៅ​ក្នុង​អង្រឹង ហើយ​ពេល​ភ្ញាក់​ពី​ដំណេក​ចុះមក​នឹង​ដី​ដើរ​ទៅ​លេងព្រី​ដែល​ម្តាយ​ដាក់​នៅ​លើ​តុ​សម្រាប់​បើក​កង្ហា បណ្តា​ឱ្យ​ឆក់​ស្លាប់​ពិតប្រាកដ​ម៉ែន សមត្តកិច្ច​បាន​ប្រគល់​សព​ក្មេងរ​ង​គ្រោះ​ទៅឱ្យ​ឪពុក​ម្តាយ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕
15027908_1784802861793871_2919191104295367193_n 15027963_1784802988460525_1511420114300678858_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya