កំពង់ចាម ៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ជនសង្ស័យប្រុស-ស្រីចំនួន៥នាក់ រួមនឹងថ្នាំញៀនចំនួន៥ កញ្ចប់ ត្រូវបាននគរបាលនៃអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំបង្ក្រាបឃាត់ខ្លួន និងដកហូត នៅចំណុច ផ្សារថ្នល់ទទឹង ឋិតក្នុងភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១-អ៊ិន ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ, ២-ម៉ៅ ស៊ីណេ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ អ្នកទាំងពីរមានទីលំនៅក្នុងភូមិ៧៩ ឃុំស្រែចារ ស្រុកស្នួល ខេត្ដក្រចេះ, ៣- ស្រ៊ាង ម៉ាប់ ភេទព្រុស អាយុ៤១ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅភូមិទួលឃ្លាំង ឃុំ ព្រះធាតុ ស្រុកអូររាំងឪ ខេត្ដកំពង់ចាម, ៤-ផូ ភាន ភេទប្រុស អាយុ៣២ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅភូមិការ៉ាស់ ឃុំពីរធ្នូ ស្រុកស្នួល ខេត្ដក្រចេះ និង៥-សៅ សុផា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មាន ទីលំនៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុង-ខេត្ដកំពង់ចាម ។ ចំណែកវត្ថុតាង ដកហូតមានថ្នាំញៀនប្រភេទក្រាមពណ៌ស ចំនួន៥កញ្ចប់(មាន៣កញ្ចប់ធំ) ៕
» ព័ត៌មានជាតិ » ប៉ូលិសឃុំឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់ញៀន