ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ថៃ​ម្នាក់​បាន​ប្រពន្ធ​ខ្មែរ ស្លាប់​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ថៃ​ម្នាក់​បាន​ប្រពន្ធ​ខ្មែរ ស្លាប់​ ​

បន្ទាយមានជ័យ ៖ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​លើ​ដង​ផ្លូវជាតិ​លេខ​២៥៨D ក្នុង​ភូមិ​កូន​ត្រី ឃុំ​កូប ស្រុក​អូរជ្រៅ កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១៦​។ ជនរងគ្រោះ​ឈ្មោះ ឆា ឡ‌ៅ​ម៉ូក​ខា​វេត អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ថៃ បាន​ប្រពន្ធ​ខ្មែរ នៅ​ភូមិ​សុ​ភី​កណ្តាល ឃុំ​សុ​ភី ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​
​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៤ គ្មាន​ស្លាក​លេខ ដឹក​កូនប្រុស អាយុ​១៥​ឆ្នាំ ជា​កូនប្តី​មុន​របស់​នាង ជា​ប្រពន្ធ​ខ្មែរ ក្នុង​គោលដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ផ្លូវ​កោង​ហើយ​ជា​ផ្លូវបំបែក​ជា​៣​ផង​ស្រាប់តែ​ត្រូវ​រថយន្ត​កាមរី​ស៊េរី​១៩៩៥ ពណ៌​ស គ្មាន​ស្លា​លេខ មួយ​គ្រឿង​ដែល​បោះពួយ​លឿន​បញ្ច្រាស់​ទិស​វា​ក់​ជាន់​ហ្វ្រាំង​ខ្លាំងពេក​ក៏​រេ​គូថ​រថយន្ត​ទៅ​បោក​ចំ​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ថៃ​នោះ​ស្លាប់​នៅនឹងកន្លែង ឯ​កូនចុង​ជា​ខ្មែរ​សន្លប់​ស្តូកស្តឹង​។​
​នៅ​រសៀល​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៦​នេះ មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ប្រចាំ​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត លោក យ៉ាល់ ប៊ុន​ពៅ ប្រាប់​តាម​ទូរស័ព្ទ​ថា សព​បុរស​ថៃ​ខាងលើ​គឺ​សាច់ញាតិ​បាន​មក​ទទួល​ដឹកយក​ទៅ​ប្រទេស​ថៃ​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅរ​រសៀល​ដដែល​នេះ​។ ប្រភព​ទម្លាយ​ថា​ជនរងគ្រោះ​បាន​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់​ប៉ុន្តែ​មិនដឹង​ចូល​តាម​ច្រករបៀង​ណា​នោះ​ទេ ហើយ​បុរស​នេះ​មាន​ប្រពន្ធ​ជា​ខ្មែរ និង​មាន​ផ្ទៃពោះ​៧​ខែ​នៅ​ភូមិ​សុ​ភី​កណ្តាល ឃុំ​សុ​ភី ស្រុក​អូរជ្រៅ​៕

7c0263b1-bcc2-4ded-9bf1-daf8a296f28b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya