ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » តុលាការ​កាត់ទោស ឧកញ៉ា សៀង ចាន់​ហេង ដាក់ពន្ធនាគារ​១​ឆ្នាំ ពិន័យ​សង​សំណង​ជំងឺ​ចិត្ត ៤០០​លាន​រៀល​

តុលាការ​កាត់ទោស ឧកញ៉ា សៀង ចាន់​ហេង ដាក់ពន្ធនាគារ​១​ឆ្នាំ ពិន័យ​សង​សំណង​ជំងឺ​ចិត្ត ៤០០​លាន​រៀល​

(​ភ្នំពេញ​)៖  នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​អភិវឌ្ឍន៍ ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​៣​លាន​រៀល ព្រម​ទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន​៤០០​លាន​រៀល ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​ឯកសារ​ផ្ទេរសិទ្ធិ ដើម្បី​ស៊ីដាច់​ដី​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន​១៤៦​ហិកតា​។​
​លោក ឡុង កេស​ភី​រម្យ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឈ្មោះ សៀង ចាន់​ហេង អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ក្រោម​ការចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង តាម​មាត្រា​៦២៦ មាត្រា​៦២៧ និង មាត្រា​៦២៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។​
​ពាក់ព័ន្ធ​ករណី​នេះ ដើមចម​កាលពី​អំឡុង​ឆ្នាំ​១៩៩៥ លោកស្រី លឹម ឃី និង​មនុស្ស​៩​នាក់​ផ្សេង​ទៀត បាន​ចូល​ហ៊ុន​គ្នា​ទិញ​ដី​ទំហំ​១៤៦​ហិកតា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហួត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។ លុះ​ដល់​ឆ្នាំ​២០១៣ លោកស្រី លឹម ឃី បាន​ទៅ​មើល​ដី​ទើប​ដឹងថា ដី​នេះ​ត្រូវបាន​ក្រុមគ្រួសារ​លោក​ស្រី​ឧកញ៉ា សៀង ចាន់​ហេង លក់​ទៅឲ្យ​ឈ្មោះ គង់ សែន និង ប្រពន្ធ​ឈ្មោះ នី គឹមអ៊ាន់​។ ផ្តើមចេញ​ពី​បញ្ហា​ទាំងនេះហើយ ទើប​លោកស្រី លឹម ឃី ដាក់​ពាក្យបណ្ដឹង​ប្តឹង​លោកស្រី ឧកញ៉ា សៀង ចាន់​ហេង តែម្ដង​៕
image-90-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya