ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បើក​ជែង​ម៉ូតូ​មក​ខាងឆ្វេង ត្រូវ​ឡាន​បុក​កិន​ពីក្រោយ សំណាង​មនុស្ស​មិន​ស្លាប់ ចំណែក​ម៉ូតូ​ខ្ទេច​ ​

បើក​ជែង​ម៉ូតូ​មក​ខាងឆ្វេង ត្រូវ​ឡាន​បុក​កិន​ពីក្រោយ សំណាង​មនុស្ស​មិន​ស្លាប់ ចំណែក​ម៉ូតូ​ខ្ទេច​ ​

ខេត្ត​ស្វាយរៀង​៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ផ្លូវបំបែក​ជា​បី ស្ថិតនៅ​ភូមិ​ថ្ម​សរ ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្ត​កំពង់ស្ពឺ​។ ជនរងគ្រោះ​ឈ្មោះ​គង់ ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កំពង់​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល ។​
​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BB-0869 បើកបរ​ពី​ទិសខាងកើត​ទៅ​លិច​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ក៏​បើ​កវាង​គំនូស​ចរាចរណ៍​មក​ខាងឆ្វេង​ដៃ​( ជែង​ម៉ូតូ​ដែល​បើក​នៅ​ពីមុខ​) ស្របពេលនោះ​ក៏​មាន​រថយន្ត​បែន​ដឹក​ដី មួយគ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង​3A-1476 ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច​យ៉ាង​លឿន​ក៏​បុក​ចំ​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ​ទៅ​ខាង​មុខ​ចម្ងាយ​២០​ម៉ែត្រ​។ បន្ទាប់មក​អ្នកបើកបរ​បាន​ទុក​រថយន្ត​ចោល​រួច​បើកទ្វារ​រត់គេចខ្លួន​ភ្លាមៗ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ៕
15073493_581849825341205_300242707926937475_n 15078968_581849845341203_4330401109041792339_n 15085622_581849832007871_857942220375336913_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya