ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះ​ឃើញ​សន្លប់​ស្តូកស្តឹង មិនដឹង​ថា​នាង​និង​ប្ដី​បាន​លែងលះគ្នា ឬ​បែប​ណា​ឡើយ​? ​

ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះ​ឃើញ​សន្លប់​ស្តូកស្តឹង មិនដឹង​ថា​នាង​និង​ប្ដី​បាន​លែងលះគ្នា ឬ​បែប​ណា​ឡើយ​? ​

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​៥៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​តាម​ផ្លូវបេតុ​មួយកន្លែង​ក្បែរ​របង​រោងចក្រ​ផលិត​ស្រា​បៀរ​ហ្ក្រោ​ន ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ស្ត្រី​ម្នាក់​នោះ​បាន​ដេក​សន្លប់​នៅលើ​ដី ហើយ​ភ្លាមៗ​នោះ​មាន​អ្នក​ទៅ​ចោមរោម​មើល​ច្រើន​ដែរ ប៉ុន្តែ​ពុំ​ត្រូវបាន​នរណា​ម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ​របស់​នា​ង​នោះទេ ហើយ​នាង​មាន​អាយុ​ប្រហែល​២៨​ឆ្នាំ ។ ប្រភព​បន្តថា កន្លងមក​នាង​ត្រូវបាន​គេ​ប្រទះឃើញ​ស្នាក់នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ដែរ ប៉ុន្ត​មិន​បានដឹង​ថា​នាង​ស្នាក់នៅ​ផ្ទះជួល ឬ​ផ្ទះ​ផ្ទាល់​ខ្លួនឯង​ទេ មិនតែប៉ុណ្ណោះ​នាង​មាន​ប្ដី​ត្រឹមត្រូវ​ទៀតផង ព្រោះ​ឧស្សាហ៍​ឃើញ​ទៅណា​មក​ណា​ជា​មួយ​ប្ដី ប៉ុន្តែ​ពេល​នេះ​មិនដឹងថា មាន​បញ្ហា​អ្វី ទើប​នាង​បែរជា​មក​ដេក​សន្លប់​នៅ​កន្លែងកើតហេតុ​ទៅវិញ ហើយ​មិន​ឃើញ​ប្ដី​របស់​នាង​ថែម​ទៀត មិនដឹង​ថា​នាង និង​ប្ដី​បាន​លែងលះគ្នា ឬ​បែប​ណា​ឡើយ ។​
​មុនពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​នៅតាម​ផ្លូវ​ខាងលើ ហើយ​បាន​ប្រទះឃើញ​ស្ត្រី​រូប​នោះ​ដេក​សន្លប់​ស្ដូកស្ដឹង​នៅលើ​ដី បន្ទាប់មក​ក៏​បាន​រាយការណ៍​ប្រាប់​នគរបាល​ឲ្យ​ចុះទៅពិនិត្យ​មើល​ជាក់ស្ដែង ខណៈ​នោះ​នគរបាល​ទៅ​ដល់​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ​ដែរ ៕
40e8961c-253e-4967-bc53-0b1d27b9c714 481a0373-728c-4aef-a2f3-ec0223a1d4ea 639174e3-7ad4-4968-bbe5-6c0cbbd7a297

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya