ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​ម្នាក់​ដើរ​ឆ្លងថ្នល់ ត្រូវ​ឡាន​បុក​កិន​បែកក្បាល​ស្លាប់​ ​

ក្មេងស្រី​ម្នាក់​ដើរ​ឆ្លងថ្នល់ ត្រូវ​ឡាន​បុក​កិន​បែកក្បាល​ស្លាប់​ ​

ព្រៃវែង​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​បាន​កើត​ឡើង​កាល់ពី​ថ្ងៃ​ទី​15 ខែ​11 ឆ្នាំ​2016 នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​313 វេលា​ម៉ោង​11​នឹង​5​នាទី​ស្ថិតក្នុង​ភូមិ​ចាន់ ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍​ខេត្ត​ព្រៃវែង​។
​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ក្មេងស្រី​រងគ្រោះ​ខាងលើ​បាន​រត់​ឆ្លងថ្នល់​នៅមុខ​ផ្ទះ​របស់​ខ្លួន ហើយ​គាប់​ជួន​ក៏​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A.2012 មាន​ទិសដៅ​ពី កើត​ទៅ លិច បាន​បុក​ក្មេងស្រី​រងគ្រោះ​បណ្តាលឲ ផ្លោង​ប្រវែង​7​ម៉ែត្រ បែកក្បាល​ស្លាប់​យ៉ាង​អណោច​អធម៌​ជាទីបំផុត​។​
​ក្មេងស្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ ផាត ស្រី​ទៃ អាយុ​4​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ មូលហេតុ​ក្មេងស្រី​រងគ្រោះ​បាន​រត់​ឆ្លងថ្នល់​ចំណែកឯ​អ្នកបើកបរ​រថយន្ត​មាន​ឈ្មោះ​ថន យូ​វ ភេទ​ប្រុស​អាយុ​22​ឆ្នាំ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។ សព​ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
14956016_581832772009577_590183193399428927_n 15037245_581832755342912_1403464324982784378_n 15107457_581832765342911_3025181599998910566_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya