ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប្រទះ​ឃើញ​សព នៅ​លើ​គំនរ​សំរាម ប៉ូលិស​ស្គាល់​អត្តសញ្ញាណ សព​ជា​បុគ្គលិក «​ក្លឹប​55»

ប្រទះ​ឃើញ​សព នៅ​លើ​គំនរ​សំរាម ប៉ូលិស​ស្គាល់​អត្តសញ្ញាណ សព​ជា​បុគ្គលិក «​ក្លឹប​55»

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ សាកសព​ស្ដ្រី​ម្នាក់ ដែល​អ្នក​រើស​អេតចាយ​ប្រទះឃើញ រុំ​ក្រណាត់​ជិត​ចេញ​តែ​ជើង​នៅ​លើ​គំនរ​សំរាម​ព្រឹក​មិញ​នេះ ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​ហើយ​។ ជនរងគ្រោះ​មាន ឈោះ្ម កែវ កញ្ញា អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក «​ក្លឹប​55» នៅ​ម្ដុំ​ក្រោយ​ក្រុមហ៊ុន Cellcard ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ ដែល​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​លេខ​១១៤៧ ក្រុម​២ ផ្លូវ​លេខ​២ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។
​ប៉ូលិស​បាន​សន្និដ្ឋានថា ជនរងគ្រោះ​នេះ បាន​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម​។ អ្នក​រើស​អេតចាយ​មួយក្រុម បាន​ប្រទះឃើញ​សាកសព​មួយ ដែល​ត្រូវបាន​គេ​យកមក​បោះចោល ក្នុង​គំនរ​សំរាម​ដោយ​រុំ​ក្រណាត់​ជិត ឃើញ​តែ​ជើង​។ ហេតុការណ៍​នេះ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅវេលា​ម៉ោង​១០៖០០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​គំនរ​សំរាម តាម​បណ្ដោយ​ផ្លូវ​លេខ​១០០៣ ស្ថិតក្នុង​ក្រុម​ទី​៤ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​មុនពេល​កើតហេតុ ក្រុម​អ្នក​រើស​សំរាម​បាន​ទៅ​កកាយ​គំនរ​សំរាម ស្រាប់តែ​ប្រទះឃើញ ក្រណាត់​មួយ​រុំ​ជិត ប៉ុន្ដែ​ឃើញ​ជើង​មនុស្ស ចេញមកក្រៅ ក៏​មាន​ការភ្ញាក់ផ្អើល​តែ​ម្ដង​។ ក្រោយ​កើតហេតុ មន្ដ្រី​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ធ្វើ​ការស្រាវជ្រាវ ប៉ុន្ដែ​ជំហាន​ដំបូង សមត្ថកិច្ច​សន្និដ្ឋាន​ថា សាកសព​ជា​មនុស្ស​ស្រី​។ បច្ចុប្បន្ន​មន្ដ្រីនគរបាល​ជំនាញ កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​បន្ដ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​៕

15027957_1724295451224005_9141735549077387185_n fn-2016-11-16-14-38-07-0 fn-2016-11-16-14-38-07-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya