ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ហៅ​ភាគី​ទាំងពីរ​មក​សាកសួរ​អំពី​ដំណើររឿង ករណី​រឿង​វាយតប់​កញ្ញា ពេជ្រ អា​វី​ហ្សា

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ហៅ​ភាគី​ទាំងពីរ​មក​សាកសួរ​អំពី​ដំណើររឿង ករណី​រឿង​វាយតប់​កញ្ញា ពេជ្រ អា​វី​ហ្សា

(​ព្រះសីហនុ​)៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បានបញ្ជាក់​ថា នៅវេលា​ម៉ោង​ជិត ១២​ថ្ងៃត្រង់​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ហៅ​អ្នក​ទាំង​២​នាក់ ទាំង ពេជ្រ អា​វី​ហ្សា និង​លោក គៀង ហេង មក​សួរនាំ​ហើយ នៅ​ស្នងការដ្ឋាន​នរគ​បាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្តទៀត ពីព្រោះ​ការងារ​របស់​សមត្ថកិច្ច ត្រូវធ្វើ​ដោយ​ជាក់លាក់ និង​តាម​ជំនាញ​ច្បាប់​។​
​ទន្ទឹមគ្នា​នឹង​សាធារណជន កំពុង​ចែកចាយ​បន្ត​នូវ​ករណី​អំពើហិង្សា​ដ៏​ធ្ងន់ធ្ងរ​លើ កញ្ញា ពេជ្រ អា​វី​ហ្សា តារា​សម្តែង​របស់​ខ្មែរ ហើយ​ធ្លាយ​ព័ត៌មាន​ថា ជនរងគ្រោះ និង​ជន​បង្ក​បាន​សម្របសម្រួល​គ្នា​នោះ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​អះអាង​ថា ការសម្របសម្រួល នឹង​ពុំ​អាច​បញ្ចប់​នីតិវិធី​រឿង​ព្រហ្មទណ្ឌ​បានទេ​។ « ករណី​បង្ក​ហឹង្សា ទាំងនេះ​ជា​ករណី​ព្រហ្មទណ្ឌ ដែល​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ចាត់វិធានការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ឈានដល់​ការ ផ្តន្ទាទោស​ជនល្មើស​តាមច្បាប់​។ ការសម្របសម្រួល​សំណង​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ផ្ទាល់​រវាង​ភាគី តែ​ពុំ​អាច​ផ្អាក ឬ​បញ្ចប់​នីតិវិធី ក្នុង​រឿង​ព្រហ្មទណ្ឌ​បាន​នោះទេ​»៕
fn-2016-11-16-12-40-28-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya