ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅខាងក្រោយវិទ្យាល័យទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ម៉ូតូដែលក្រុមចោរប្លន់យកទៅនោះ ម៉ាកអាយខន ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AI-4431 ។ រីឯនារីដែលជាម្ចាស់ម៉ូតូត្រូវចោរប្លន់យកនោះឈ្មោះ ទៀន សុនីកា អាយុ២៣ឆ្នាំ រស់នៅផ្ទះលេខ២៣អឺសូន្យ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
នារីរងគ្រោះជាម្ចាស់ម៉ូតូបានឲ្យ ដឹងថា មុនពេលកើតហេតុនាងបានជិះម៉ូតូជាមួយមិត្តភក្តិ២-៣នាក់ទៅញាំអីនៅ ម្តុំវិទ្យាល័យទួលស្វាយព្រៃ ។ លុះញាំអាហាររួចហើយនាងក៏ជិះម៉ួតូត្រឡប់មកផ្ទះ ហើយក៏បានឈាងចូលទិញកាតទូរស័ព្ទ ស្រាប់មានក្រុមចោរមានគ្នា២នាក់ជិះម៉ូតូមកអែបហើយគំរាមភ្ជង់ នាងឲ្យចុះពីលើម៉ូតូ ។ ពេលនោះនាងភ័យពេកក៏ចុះពីលើម៉ូតូរួចជនសង្ស័យម្នាក់បានដក កាំភ្លើងមកភ្ជង់និងឲ្យគ្នាគេម្នាក់ទៀតជាអ្នកយកម៉ូតូហើយបាន ជិះចេញទៅបាត់ស្រមោល ៕