ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » តម្រួត​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ស្នាក់នៅ​និង​ធ្វើ​ការងារ​ខុសច្បាប់​១៦៥​នាក់ មក​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ដូង​ ​

តម្រួត​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ស្នាក់នៅ​និង​ធ្វើ​ការងារ​ខុសច្បាប់​១៦៥​នាក់ មក​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ដូង​ ​

ខេត្ត​បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ​ចំនួន​១៦៥​នាក់ ក្នុងនោះ​មាន​ស្រី​៦៥​នាក់ ត្រូវ​គេ​រាយការណ៍​ឱ្យដឹងថា រង​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន និង បញ្ជូន​មក​មាតុប្រទេស​វិញ តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ពី​សំណាក់​ម្រួ​តថៃ ក្រោយ​ពី​តម្រួត​ថៃ​រកឃើញថា ពលករ​ខ្មែរ​ទាំងនោះ បាន​ចូល​ទៅ​ស្នាក់នៅ និង​ធ្វើ​ការងារ​ខុស​ច្បាប់​ក្នុង​ដី​ថៃ​។​
​តម្រួត​ថៃ​បញ្ជូន​ពលករ​ខ្មែរ​មក​ដល់​ច្រកព្រំដែន​អន្តរជាតិ​ដូង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ យកមក​ប្រគល់ឱ្យ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ដូង​នោះ​តែម្តង​។ ពលករ​ទាំងនោះ បាន​ធ្វើ​ការអប់រំ​និង​ឱ្យធ្វើ​កិច្ចសន្យា​ពី​សំណាក់​នគរបាល​អន្តោប្រវេសន៍​បញ្ឆប់​ពួកគាត់​កុំ​ទៅ​រក​ការងារ​ធ្វើ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ​។​ក្រោយមក​បាន​ដោះលែង​ឱ្យ​ពួកគាត់​ធ្វើដំណើរ​តាម​រថយន្ត​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។​
​សេចក្តីរាយការណ៍​ឱ្យដឹងថា ជុំវិញ​នៃ​ការ​ឆ្លងដែន​ខុសច្បាប់​ពី​សំណាក់​ពលករ​ខ្មែរ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវ​គេ​មើលឃើញ​ថា ពលករ​ខ្មែរ​មានការ​ប្រឈម​គ្រោះថ្នាក់​ជា​ខ្លាំង​។ កន្លង​មក​មានពករ​ខ្មែរ​មួយចំនួន​រង​ការបាញ់សម្លាប់ ចាប់​ដាក់គុក ធ្វើ​ទារុណកម្ម ពី​សំណាក់​ទាហាន​ថៃ មិនតែប៉ុណ្ណោះ​ពលករ​ខ្លះទៀត រង​ការចាញ់បោក កេង​កម្លាំង​ពលកម្ម ពី​សំណាក់​មេខ្យល់​ខ្មែរ និង​មេខ្យល់​ជនជាតិ​ថៃ​ផងដែរ ។​ក្នុងនោះ​ក៏​មាន​ការឃុបឃិត គ្នា​ពី​សំណាក់​សមត្ថកិច្ច​ការពា​រ​ព្រំដែន​កម្ពុជា និង​សមត្ថកិច្ច​ថៃ ដែល​បាន​អនុញ្ញាត​ឱ្យ​ពលករ ខ្មែរ​ឆ្លងដែន​ចាកចេញ​ទៅ​ប្រទេស​ថៃ ជា​ថ្នូរ​និង​ទទួលបាន​ប្រាក់​មួយ​ចំនួន ផងដែរ​។​
​សេចក្តីរាយការណ៍​ឱ្យដឹង​ថា​ពលករ​ខ្មែរ​ខ្លះ ក៏​ត្រូវ​រង​ការជួញដូរ​កម្លាំង​ពលកម្ម​ធ្វើ​ការងារ​លើ​ទូក​នេសាទ នៅ​សមុទ្រ ទៀតផង​។ ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​លើ​ទូក​នេសាទ ត្រូវ​គេ​រាយការណ៍​ឱ្យដឹងថា​មាន​បញ្ហា​ប្រឈម​គ្រោះថ្នាក់​បំផុត​។​កន្លងមក គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ធ្លាប់​ស្រាវជ្រាវ​រកឃើញ​ថា បាន​រង​ការគាបសង្កត់​បង្ខិតបង្ខំ ប្រើប្រាស់​ឱ្យ​ធ្វើ​ការងារ ហួស​កម្លាំង និង​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន​ពី​សំណាក់​ថៅកែ​ទូក​នេសាទ​នោះ​តែម្តង ៕

15027648_581786935347494_8951447323149259840_n 15109429_581786962014158_1974944964735281193_n 15109577_581786942014160_2025312269276573051_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya