ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ចោរប្លន់​ថៅកែ​ស៊ុប​ឆ្នាំងដី ទាំង​ព្រឹក ​

ចោរប្លន់​ថៅកែ​ស៊ុប​ឆ្នាំងដី ទាំង​ព្រឹក ​

ខេត្ត​ព្រះសីហនុ ៖   ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៧ និង ២០​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ ។
​តាម​ការរៀបរាប់​របស់​ស្ត្រី​រងគ្រោះ​បាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ងើប​ពី​ដំណេក ក្នុង​គោលបំណង ងូតទឹក​រៀបចំ​ខ្លួន​ទៅ​ផ្សារ​ទិញ​ឥ​វ៉ាន់ ប៉ុន្តែ​គ្រាន់តែ​ទៅ​ដល់​មុខ​បន្ទប់ទឹក ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ពួន​សំងំ​នៅ ក្នុង​បន្ទប់ទឹក បាន​ស្ទុះ​មក​វាយ​រូប​គាត់​ទាំង​កម្រោល​តែម្តង បណ្តាល​អោយ​រូបគាត់​រងរបួស​ធ្ងន់ធ្ងរ ។
​ក្រោយពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​រួច​ហើយ ក៏​បាន​យក​កាបូប​លុយ​របស់​គាត់​រត់​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ចំណែក​រូបគាត់​ត្រូវបាន​បងប្អូន​អ្នកជិតខាង​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ធ្វើការ​ជួយ​សង្គ្រោះ ។
​សមត្ថកិច្ច​ប៉ូលីស​សង្កាត់​លេខ​៣ បាន​ប្រាប់​អោយដឹងថា ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ចាំង លី​ង ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ ថៅកែ​ស៊ុប​ឆ្នាំ​ដី (​ឧតុនិយម​) បាន​រងរបួស​ដៃ មុខមាត់​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​មិន​ទាន់​ដឹង​ការបាត់បង់​សម្ភា​រះ និង​ថវិកា​នោះទេ ។
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ រក​អត្តសញ្ញាណ​ជនល្មើស ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕
20161116_095718 img_20161116_095614 img_20161116_095617

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya