ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » សង្ស័យចៅសង្កាត់ច្បារអំពៅ២ ធ្វើសំបុត្រកំណើតឲ្យជនជាតិចិនថ្នូរនិងបានប្រាក់កំរៃ?

សង្ស័យចៅសង្កាត់ច្បារអំពៅ២ ធ្វើសំបុត្រកំណើតឲ្យជនជាតិចិនថ្នូរនិងបានប្រាក់កំរៃ?

ភ្នំពេញ​៖  មន្ត្រី​ជំនាញ បាន​រាយការណ៍​ពី​សកម្មភាព​លោក ចៅសង្កាត់​ច្បារអំពៅ​ទី​២ ដែល​មានឈ្មោះ យ៉ិន វុ​ធ បាន​ចេញ​សំបុត្រកំណើត ដោយ​ខុសច្បាប់ ឲ្យ​ជនបរទេស​ម្នាក់ ដោយ​ដាក់​ឈ្មោះ​ជា​ខ្មែរ “​ចាន់ វណ្ណា​” មាន​ស្រុកកំណើត នៅ​ឃុំ​បាវិត ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដោយ​តម្លៃ ១២.០០០ ដុល្លារ កាល​ពី​កំឡុង ឆ្នាំ​២០១៥ ប៉ុន្តែ​ចុះ​ក្នុង​សំបុត្រកំណើត ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៣ ធ្វើ​យ៉ាងនេះ ដើម្បី​បន្លំ​ពេលវេលា​។ ម្យ៉ាងទៀត អាជ្ញាធរ នៃ​ខេត្ត​ស្វាយរៀង បាន​ចេញ​អត្ត​សញ្ញា​ប័ណ្ណ សញ្ជាតិ​ខ្មែរ ផ្តល់​ឲ្យឈ្មោះ ចាន់ វណ្ណា ទៀតផង​។

​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ បាន​ស្នើសុំ​ទៅ ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការស៊ើបអង្កេត ករណី​ចេញ​សំបុត្រកំណើត ឲ្យ​ជន​បរទេស​ខុសច្បាប់ (​ចិន​) ប្រព្រឹត្ត​ដោយ​ចៅសង្កាត់​ច្បារអំពៅ​ទី​២ ឈ្មោះ យ៉ិន វុ​ធ​។

​តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ជនជាតិ​ចិន ដែល​ប្រើ​ឈ្មោះ ចាន់ វណ្ណា កំពុង​បើក​សិប្បកម្ម នៅក្នុង​ទឹកដី ខេត្ត​កណ្តាល និង​ធ្លាប់​ត្រូវបាន សមត្ថកិច្ច​ខេត្ត​កណ្តាល ឃាត់ខ្លួន​ម្តង ក្នុង​កំឡុង​ឆ្នាំ​២០១៥ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya