ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​និង​របួសធ្ងន់​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​និង​របួសធ្ងន់​ ​

ខេត្ត​ព្រះសីហនុ​៖  កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​ថ្ងៃ​ទី​១៥​វិច្ឆិកា​២០១៦​នេះ មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ​កើតឡើង​នៅលើ​ផ្លូវ​ទៅ​អូរត្រេះ​(​ចុះ​ពី​កែង​អាវុធហត្ថ​ក្រុង ឆ្ពោះទៅ វត្ត​អូរត្រេះ​) ស្ថិតក្នុង ក្រុម​៥ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​, វាង​ម៉ូតូ​ម៉ាក Honda C-125 ពណ៌​ខ្មៅ ស្លាក​លេខ ព្រះសីហនុ 1B-2201 អ្នកបើកបរ​ឈ្មោះ វ៉ាន់ ឆៃ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ទីលំនៅ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ទិសដៅ ពី​ជើង -​ត្បូង លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ បាន​បុក នឹង ម៉ូតូ មួយគ្រឿង​ម៉ាក Ari Blade ពណ៌​ខ្មៅ ស្លាក​លេខ តាកែវ 1A-6646 អ្នកបើកបរ ឈ្មោះ ឆែម សុភា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅ ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មាន​ទិសដៅ​បញ្ច្រាស់​គ្នា ។​
ករណី​នេះ​បណ្តាលឲ្យ​ស្លាប់ មនុស្ស​ប្រុស​ម្នាក់ នៅ​កន្លែងកើតហេតុ​( អ្នកបើកបរ ម៉ូតូ​ម៉ាក Ari Blade គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​)​ឯ​រងរបួស​ធ្ងន់ ក្មេងប្រុស​ម្នាក់​(​អ្នកបើកបរ​ម៉ូតូ​ម៉ាក Honda C-125 បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ )៕

15027967_581608905365297_8319074970194777702_n 15056384_581608935365294_61858004783697135_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya