ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​៣​ថ្ងៃ នៃ​បុណ្យ​អុំទូក នៅ​ឆ្នាំ​នេះ មាន​ការថយចុះ​១១​នាក់ បើ​ប្រៀបធៀប​ឆ្នាំមុន

ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​៣​ថ្ងៃ នៃ​បុណ្យ​អុំទូក នៅ​ឆ្នាំ​នេះ មាន​ការថយចុះ​១១​នាក់ បើ​ប្រៀបធៀប​ឆ្នាំមុន

(​ភ្នំពេញ​)៖ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​អុំទូក រយៈពេល​៣​ថ្ងៃ នៅ​ឆ្នាំ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​៥៥​លើក (​ឆ្នាំ​២០១៥ មាន​៣៤​លើក​) ថយ​២១​លើក ស្មើ​៣៨​ភាគរយ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន​១៤​នាក់ (​ឆ្នាំ​២០១៥ មាន​២៥​នាក់​) ថយ​១១​នាក់ ស្មើ​៤៤​ភាគរយ ចំណែក​អ្នករងរបួស​ធ្ងន់ មាន​៣៣​នាក់ (​ឆ្នាំ​២០១៥ មាន​៦១​នាក់​) ថយ​២៨​នាក់ ស្មើ​៤៦​ភាគរយ និង​រង​របួសស្រាល​មាន​ចំនួន​១៧​នាក់ (​ឆ្នាំ​២០១៥ មាន​១៦​នាក់​) មាន​ការកើនឡើង​ម្នាក់​។​
​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​បណ្តាល​មកពី​បើកបរ​មិន​ប្រកាន់​ស្តាំ បើកបរ​ដោយសារ​ងងុយដេក មិន​គោរព​សិទ្ធិ​ស្រវឹង​បើកបរ​លឿន និង​មាន​កត្តា​ផ្លូវ​ជា​ដើម​។​
​ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រៀបធៀប​ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​២៤​លើក (​ឆ្នាំ​២០១៥ មាន​១០​លើក​)​ថយ​១៤​លើក ស្មើ​៥៨​ភាគរយ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន​៣​នាក់ (​ឆ្នាំ​២០១៥ មាន​១៣​នាក់​) ថយ​១០​នាក់ ស្មើ​៧៧​ភាគរយ ចំណែក​អ្នករងរបួស​ធ្ងន់ មាន​១១​នាក់ (​ឆ្នាំ​២០១៥ មាន​២៦​នាក់​) ថយ​១៥​នាក់ ស្មើ​៥៨​ភាគរយ និង​រង​របួសស្រាល​មាន​ចំនួន​៤​នាក់ (​ឆ្នាំ​២០១៥ មាន​៨​នាក់​) មាន​ការថយចុះ​៤​នាក់ ស្មើ​៥០​ភាគរយ​៕
15036203_1782816618659162_5103653077093399982_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya