ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » យុវជនម្នាក់បង្ខាំង​ក្មេងស្រី​ អាយុ​១៤​ឆ្នាំ​ម្នាក់ ទុកដើម្បីរួម​ភេទ​​សម្រេច​ជា​ច្រើន​យប់​ ​

យុវជនម្នាក់បង្ខាំង​ក្មេងស្រី​ អាយុ​១៤​ឆ្នាំ​ម្នាក់ ទុកដើម្បីរួម​ភេទ​​សម្រេច​ជា​ច្រើន​យប់​ ​

ខេត្ត​បាត់ដំបង ៖ កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ ជនសង្ស័យ​ឈ្មោះ មុត សា​វៀត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ប៉ូ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង រី​ឯ​ក្មេងស្រី​រងគ្រោះ​អាយុ​១៤​ឆ្នាំ រស់នៅ​ឃុំ​វត្ត​តាមឹ​ម ស្រុក​សង្កែ ។​
​ឪពុក​ក្មេងស្រី​រងគ្រោះ​បាន​ប្ដឹង​ចោទប្រកាន់​ជន​សង្ស័យថា បាន​ទូរស័ព្ទ​លួងលោម​កូនស្រី​គាត់​ទៅ​បង្ខាំង​ទុក​ដើម្បី​រួមភេទរ​ហូត​បាន​សម្រេច​ជាច្រើន​ថ្ងៃ ។ លុះ​ពេល​ដឹក​កូនស្រី​គាត់​ត្រឡប់ទៅផ្ទះ​វិញ គាត់​ក៏​ប្ដឹង​ឲ្យ​សមត្ថកិច្ច​អន្តរាគមន៍ និង​ឃាត់ខ្លួន​តែម្ដង ។​
​ឈ្មោះ មុត សា​វៀត បាន​ទូរស័ព្ទ​លួងលោម​កូនស្រី​គាត់​ដែល​កំពុង​រៀន​ក្នុង​សាលា​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​ឌុប​នាង​ទៅ​បង្ខាំង​ទុក​នៅ​ផ្ទះ​មិត្តភក្ដិ​របស់​ជនសង្ស័យ​នៅ​ក្រុង​បាត់ដំបង​ដើម្បី​រួមភេទ ។ គាត់​និយាយ​ថា រហូតដល់​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៤ វិច្ឆិកា ទើប​ជន​នេះ​ដឹក​កូនស្រី​គាត់​ត្រឡប់មកផ្ទះ​វិញ ហើយ​ក្រោយពី​ដឹង​រឿង​គាត់​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យជួយ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ភ្លាមៗ​ដែរ ។ ឪពុក​ក្មេងស្រី​រងគ្រោះ​បញ្ជាក់ថា បើ​តាម​ចម្លើយ​កូនស្រី​គាត់ ក្នុង​រយៈពេល​នៃ​ការ​បង្ខាំង​ទុក​នោះ គឺ​ឈ្មោះ មុត សា​វៀត បាន​លួងលោម​នាង​រួម​ភេទ​បាន​សម្រេច​ចំនួន​៣​លើក ។​
​ជុំវិញ​ការចោទប្រកាន់​នេះ សមត្ថកិច្ច​មិន​ទាន់​ទម្លាយ​ចម្លើយ​ជាក់លាក់​ពី​ជនសង្ស័យ​នៅ​ឡើយ​ទេ ដោយ​សមត្តកិច្ច​គ្រាន់តែ​បង្ហើប​ឲ្យដឹងថា ជនសង្ស័យ​បាន​សារភាព​ទ​ទូល​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ ។ បើ​តាម​សមត្ថកិច្ច​ដែល​ស្រង់​ចម្លើយ​ជន​សង្ស័យថា ខ្លួន​មិន​បាន​បង្ខំ​ចាប់រំលោភ​នាង​ទេ គឺជា​ការព្រមព្រៀង​គ្នា​តែ​ប៉ុណ្ណោះ​។​
​ក្រោយពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ មុត សា​វៀត នៅ​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា កម្លាំង​នគរបាល​ស្រុក​សង្កែ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ផ្ទះ​មួយ​កន្លែង​នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូ​លតា​ឯក ក្រុង​បាត់ដំបង ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ហង្ស សម្បត្តិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ផ្ទះ​ដែល​ជនសង្ស័យ​ឈ្មោះ មុត សា​វៀត បង្ខាំង​ក្មេងស្រី​រងគ្រោះ​សម្រាប់​រួមភេទ ៕

a31d094b-66e6-4228-8975-0b249f81ab9f e024e58b-1ada-4bf9-b6c0-db586b7b2445

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya