ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុក​របាំង​ថ្ម​​បាក់​អស់​៣​កង់​អ្នក​បើកបរ​រត់ចោល​ឡាន​ ​

បុក​របាំង​ថ្ម​​បាក់​អស់​៣​កង់​អ្នក​បើកបរ​រត់ចោល​ឡាន​ ​

ភ្នំពេញ ៖​កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​មុខ​ហាង ហេង ហេង តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។ របាំង​ថ្ម​មួយកន្លែង​ត្រូវ​រង​ការខូចខាត ខណៈដែល​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2B-
2333 ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ពេញទំហឹង  ។ ​តាម ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ជ្រុង​បុក​របាំង​ថ្ម​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៣​កង់ រង​ការខូចខាត ហើយ​រថយន្ត​ព្យាយាម​បើក​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ រីឯ​អ្នកបើកបរ​រថយន្ដ​បាន​បើកទ្វារ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya