ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » នាងក្រមុំ​ម្នាក់ ដោយសារ​ស្រវឹង​ខ្លាំងពេក​សុំ​បន្ទប់​ប្រុស​ស្នេហ៍​ដេក​ស្នាក់​អាស្រ័យ​បណ្តោះអាសន្ន ម៉ែឪ​ឃើញ​បាន​ត្រឹម​យកដៃ​រឹត​ដើមទ្រូង​ ​

នាងក្រមុំ​ម្នាក់ ដោយសារ​ស្រវឹង​ខ្លាំងពេក​សុំ​បន្ទប់​ប្រុស​ស្នេហ៍​ដេក​ស្នាក់​អាស្រ័យ​បណ្តោះអាសន្ន ម៉ែឪ​ឃើញ​បាន​ត្រឹម​យកដៃ​រឹត​ដើមទ្រូង​ ​

ភ្នំពេញ​៖ នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​បន្ទប់​ជួល​មិត្ត​ប្រុស​របស់​នាង ស្ថិតនៅក្នុង​ភូមិ​ទ្រា​ទី​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​បុរស​ដែល​ត្រូវ​ឪពុក​ម្តាយ​ខាង​ស្រី​ប្តឹង​ឈ្មោះ ខាន់ សុខ អាយុ​២២​ឆ្នាំ មាន​មុខរបរ​ជា​កម្ម​ករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ។ រីឯ​យុវតី​ចូល​ទៅ​ដេក​ផ្ទះ​មិត្ត​ប្រុស ឈ្មោះ ភន ស្រី​នាង អាយុ​១៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ជិត​គ្នា​នឹង​បុរស​ជា​សង្សារ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​កំផ្លាក ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ។​
​យុវជន​ជា​សង្សារ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ តាំង​ពី​ព្រលប់​រហូតដល់​ម៉ោង​១០ ទើប​គេ​ចូល​ដេក​នៅក្នុង​បន្ទប់​ជួល​ទាំង​អាការ​ស្រវឹង​ខ្លាំង ។ លុះដល់​វេលា​ម៉ោង​៦​ព្រឹក ស្រាប់តែ​ឪពុកម្តាយ​ខាង​ស្រី មក​គោះ​ទ្វារ​បន្ទប់ ក៏​ឃើញ​កូនស្រី​របស់​គាត់​នៅក្នុង​បន្ទប់​តែ​ពីរ​នាក់ ក៏​ហៅ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឲ្យមក​ឃាត់ខ្លួន​ដើម្បី​សួរនាំ ។​
​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​និយាយថា យុវជន ខាន់ សុខ បាន​សារភាព​អំពី​ការ​ដេក​ក្នុង​បន្ទប់​ជាមួយ​នាង ប៉ុន្តែ​មិនមែន​តែ​២​នាក់​ទេ គឺ​៤​នាក់​ឯណោះ ដែល​ក្នុងនោះ មិត្តភក្តិ​ខាង​ប្រុស​ម្នាក់ និង​មិត្តភក្តិ​ខាង​ស្រី​ម្នាក់ទៀត ហើយ​ខ្លួន​ក៏​មិន​បាន​ធ្វើ​អ្វី​ផ្តេសផ្តាស​ទៅ​លើ​នាង​ដែរ ៕
photo_2016-11-15_11-48-18 photo_2016-11-15_11-48-20 photo_2016-11-15_11-50-44

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya