ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឪពុក​លោត​តោង​ឡាន​កុំ​ឲ្យ​បើក​ចេញពី​ផ្ទះ កូន​មិន​ស្តាប់​បើក​បុក​រះ​ម៉ូតូ​២​គ្រឿង ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ទ្រមខ្លួន​ ​

ឪពុក​លោត​តោង​ឡាន​កុំ​ឲ្យ​បើក​ចេញពី​ផ្ទះ កូន​មិន​ស្តាប់​បើក​បុក​រះ​ម៉ូតូ​២​គ្រឿង ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ទ្រមខ្លួន​ ​

ភ្នំពេញ​៖ ហេតុការណ៍​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កាលពី​វេលា​ម៉ោង​៨​និ​២០​នាទី​យប់ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាំងពី​ចំណុច​មុខ​ស្តុប​សណ្ឋាគារ​.​ស តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា រហូត​ដល់​ចំណុច​ផ្លូវ​លេខ​៣៣៧ ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក ទើប​ឃាត់​បាន ។​
​បុរស​ដែល​លោត​តោង​ពីមុខ​រថយន្ត​នោះ​គឺជា​ឪពុក​របស់​អ្នកបើក​រថយន្ត​ដែល​ទើបតែ​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​កូន​កំហូច​នេះ បាន​លួច​យក​រថយន្ត​ទៅ​ជិះ​ទើប​គាត់​តាម​ឃាត់​មិន​ឲ្យ​ជិះ តែ​កូនប្រុស​របស់​គាត់​មិន​ព្រម​ឈប់​រថយន្ត​ឡើយ ដោយ​បន្ត​បើក​គេច​ពី​ឪពុក​រហូត​បុក​រះ​ម៉ូតូ​២​គ្រឿង​ទើប​ប្រជាពលរដ្ឋ​តាម​ចាប់ខ្លួន​ដោយ​យក​ដុំថ្ម​គប់​បែក​កញ្ចក់​រថយន្ត​និង​បាន​នាំគ្នា​វាយ​ទ្រមខ្លួន គ្រា​ដែល​រថយន្ត​បែក​កង់​ទៅមុខ​លែងរួច​។​
​មុនពេល​កើតហេតុ​ដោយសារតែ​កូនប្រុស​របស់​គាត់​ទើបតែ​មក​ពី​ប្រទេស​ថៃ ហើយ​ក្លាយខ្លួន​ជា​មនុស្ស​ខិលខូច ទើប​គាត់​មិន​អនុញ្ញាត​ឲ្យ​យក​រថយន្ត​ជិះ​។ ប៉ុន្តែ​កូនប្រុស​របស់​គាត់​នៅតែ​លួច​យក​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-1961 បើក​ចេញ​ក្រៅ​ផ្ទះ​ទាល់តែ​បាន​តាំងពី​ព្រឹក​មកម្ល៉េះ ។​
​ពេលនោះ​ដោយសារតែ​រថយន្ត​គាត់​មាន​បំពាក់ ប្រព័ន្ធ​តាមដាន GPS ទើប​គាត់​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ក៏​បាន​មើល​តាម​ប្រព័ន្ធ​នោះ ទើប​ដឹង​ថា​រថយន្ត​នៅ​ចំណុច​ខាងលើ​ទើប​គាត់​ជា​ឪពុក​បាន​រត់​ទៅ​ពាំង​ពីមុខ​រថយន្ត​ដើម្បី​ឃាត់​កូន​កុំ​ឲ្យ​ជិះ​ទៅ​មុខ​ទៀត តែ​កូនប្រុស​កំហូច​ម្នាក់នេះ​មិន​ព្រម​ឈប់​ទេ គឺ​បើក​ទៅមុខទៀត ធ្វើឲ្យ​គាត់​ទ្រាំ​មិន​បាន ក៏​បាន​លោត​តោង​លើ​មុខ​កញ្ចក់​រថយន្ត​បាន​ប្រមាណ​ជា​២០០​ម៉ែត្រ ទើប​គាត់​ធ្លាក់ចុះ​មក​ដី​។​ពេល​ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ ស្មានថា​រថយន្តបុក​គេ​តាំង​ពី​ណា​មក ក៏​បាន​នាំ​គ្នា​បើក​ម៉ូតូ​ដេញ​តាម​ព្រមទាំង​ស្រែក​ថា ចោរៗ ធ្វើ​ឲ្យ​កូនប្រុស​គាត់​ដែល​ជា​អ្នកបើក​រថយន្ត​ភ័យ​បើករថយន្ត​រេ​ពេញ​ថ្នល់​រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​១៩៩៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ទ 8184 ជិះ​ដោយ​បុរស​២​នាក់​បណ្ដាលឲ្យ​របួស​ស្រាល តែ​ភ្លាម​នោះ​រថយន្ត​មិន​បាន​ឈប់​ទេ គឺ​បាន​បន្ត​ដំណើ​រហូតដល់​ស្ពាន​អាកាស​៧​មករា ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​លែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-9994 ជិះ​ដោយ​បុរស​៣​នាក់​បណ្ដាលឲ្យ​រង​របួសស្រា​ល​ទៀត​។​បន្ទាប់មក រថយន្ត​នៅ​តែ​មិន​ព្រម​ឈប់​ទៀត រហូត​ដល់​ប្រជាពលរដ្ឋ​ដេញ​តាម​ដល់​ចំណុច​ផ្លូវ​លេខ​៣៣៧​ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក ទើប​អាច​ឃាត់​រថយន្ត​បាន​ពេល​រថយន្ត​បែក​កង់​ទៅមុខ​លែងរួច​។ ស្របពេលនោះ ប្រជាពលរដ្ឋ​មិន​អាច​ទប់​កំហឹង​បាន ក៏​យក​ដុំថ្ម​គប់​រថយន្ត​បណ្ដាលឲ្យ​បែក​កញ្ចក់​ខ្ទេច រី​ឯ​កូនប្រុស​គាត់​វិញ រងរបួស​បែកក្បាល ៕

15056329_581486882044166_2596331378032048753_n 15078968_581486852044169_5870363575055528172_n 15094450_581486875377500_5654015355506616811_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya