ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » រឿង​តាម​វាយតប់​គ្នា តាមពិត​ផ្ដើមចេញពី​រឿង​គ្រោះថ្នាក់​ចរាចរ បើក​រត់​មិន​ដោះស្រាយ

រឿង​តាម​វាយតប់​គ្នា តាមពិត​ផ្ដើមចេញពី​រឿង​គ្រោះថ្នាក់​ចរាចរ បើក​រត់​មិន​ដោះស្រាយ

(​ភ្នំពេញ​)៖ ករណី​ហឹង្សា​ដែល​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នោះ ដើមហេតុ​ពិត​មិនមែន​ផ្ដើមចេញពី​រឿង​ភាគី រងគ្រោះ​ស៊ី​ផ្លេ​សុំ​ផ្លូវ​ហើយ​ភាគី​បង្ក​តាម​រករឿង​វ៉ៃ​នោះទេ តាមពិត​វា​ផ្ដើមចេញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរ ដែល​បង្កឡើង​ដោយ​ភាគី​រថយន្ត​ព្រុស បើក​ប៉ះ​រថយន្ត​គេ​ហើយ មិន​ឈប់​ដោះស្រាយ បែរ​ជា​បើក​រត់​ទើប​ធ្វើឲ្យ​ភាគី​រថយន្ត​រងគ្រោះ និង​រថយន្ត​ដែល​កំពុង​ធ្វើដំណើរ​ឃើញ​ហេតុ​ការណ៏​នេះ ក៏​នាំគ្នា​ដេញ​តាម​រហូត​ឈានដល់​កើត​អំពើហិង្សា​វាយតប់​បែបនេះ​តែម្ដងទៅ​។​
​ភាគី​រថយន្ត​កាមរី​ហាយ​ប្រីក​ស្លាក​លេខ 2AP-9090 បាន​រៀបរាប់​បន្ថែមថា ហើយ​មូលហេតុ​ពិត​នោះ​បាន​បង្ហាញ​ហើយ បណ្តាលមកពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​បុរស​ដែល​ត្រូវ​គេ​វាយ​នោះ ជា​អ្នកបង្ក​ហើយ​ព្យាយាម​បើករថយន្ត​គេច​។ ភាគី​រថយន្ត​កាមរី​ហាយ​ប្រិក ស្លាក​លេខ 2AP-9090 បាន​អះអាង​បន្ថែមថា ដំបូង​ឡើយ​យុវជន​ដែល​ត្រូវ​គេ​វាយ​នោះ បាន​ជិះ​រថយន្ត​ព្រុស​ស្លាក​លេខ 2AF-4737 បាន​បើក​ប៉ះ​រថយន្ត​បា​ឡែន​ពណ៌​ស មួយ​គ្រឿង​នៅ​ក្បែរ​ច្រកចូល​វត្ត​ទឹកថ្លា ខណៈ​ម្ចាស់​រថយន្ត​នេះ​កំពុង​ធ្វើដំណើរ​ទៅ​បុណ្យសព​ឳ​ពុក នៅ​វត្ត​ទឹកថ្លា​។​
​ក្រោយ​បង្កហេតុ ម្ចាស់​រថយន្ត​ព្រុស​មិន​ព្រម​ឈប់​ដោះស្រាយ​នោះទេ គឺ​បន្ថែម​ល្បឿន​បើក​រត់​ទៅ​ទិស​ខាងលិច​។​ភ្លាម​នោះ​ដែរ ម្ចាស់​រថយន្ត​បា​ឡែន​រងគ្រោះ ដែល​ទៅ​បុណ្យ​សព​នោះ បាន​នាំគ្នា​ជិះ​ដេញ​តាម​រថយន្ត​ព្រុស​ដែល​បង្កហេតុ ហើយ​ខ្លួន​ដែល​បាន​ឃើញ​ហេតុ​ការណ៏ ក៏​បើក​ដេញ​តាម​នឹង​គេ​ដែរ​។​
​លុះ​បើករ​ត់ដល់​មុខ​ក្រុមហ៊ុន​រថយន្ត​គា ភាគី​រថយន្ត​ព្រុស​ក៏​ព្យាយាម​បើក​បត់​ឆ្វេង ក្នុង​បំណង​រត់​ចូល​មក​ខាង​ភ្នំពេញ​វិញ ក៏​ត្រូវ​រថយន្ត​ខាង​រង​គ្រោះ និង​រថយន្ត​របស់​ខ្លួន​បើក​កាក់​ពីមុខ​ជាប់ ហើយ​បាន​នាំគ្នា​ចុះ​វាយ​តែម្តងទៅ ព្រោះ​ខឹង​និង​យុវជន​ដែល​បើក​រថយន្ត​ព្រុស 2AF-4737 គេចវេស​បុក​គេ​ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ​។​
​ដោយឡែក​ការលើកឡើង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដែល​ថា​អ្នក​ដែល​បាន​ប្រើ​កាំភ្លើង វាយ​ទៅលើ​យុវជន​ដែល​ជា​ម្ចាស់​រថយន្ត​ព្រុស ពាក់​ស្លាក​លេខ 2AF-4737 គឺ​ជា​ម្ចាស់​រថយន្ត​ដែល​ពាក់​ស្លាក​លេខ 2AP-9090 នោះ តាម​ពិត​មិនមែន​នោះទេ គឺជា​អ្នក​ជិះ​នៅក្នុង​រថយន្ត កាមរី​បា​ឡែន​ពណ៌​ស ដែល​រថយន្ត​ព្រុស​បើក​ប៉ះ តែ​ខ្លួន​ទទួលស្គាល់ថា ម្ចាស់​រថយន្ត​ពាក់​ស្លាក​លេខ 2AP-9090 ពិតជា​បាន​នៅក្នុង​ហេតុការណ៍​នេះដែរ តែ​មិន​បាន​វាយ ឬ​ប្រើ​កាំភ្លើង​ភ្ជង់​អ្វី​នោះ​ទេ ព្រោះ​ខ្លួន​មិន​មាន​កាំភ្លើង​ប្រើ​នោះទេ​។​
​បើ​តាម​សាច់​រឿង​នេះ មិនមែន​គ្រាន់តែ​ស៊ីប្លេរ​ប៉ុណ្ណឹង គេ​ខឹង​នាំគ្នា​ជិះ​ស្ទាក់​រថយន្ត រួច​នាំគ្នា​ចុះ​មក​វាយ​នោះទេ ពោល​គឺ​ជនរងគ្រោះ​ដែល​ត្រូវ​គេ​វាយ​នោះ គឺជា​អ្នក​បង្កហេតុ​មុន បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខូចខាត​រថយន្ត​អ្នកដទៃ ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ បែរ​ជា​ព្យាយាម​ជិះ​រត់ ទើប​បណ្តាលឲ្យ​ភាគី​ម្ខាង​ទៀត ខឹង​នាំគ្នា​ជិះ​ដេញ​ចាប់​រថយន្ត ហើយ​ឈានដល់​ការប្រើ​ហិង្សា​តែម្តងទៅ​។​
​សូមបញ្ជាក់​ថា នៅ​ក្រោយ​កើត​ហឹង្សា​នា​យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​រួចមក ភាគី​រងគ្រោះ​ដោយ​មាន​ការថត​ជា​វីដេអូ បាន​ជាក់ស្ដែង​ថែមទៀត​នោះ ភាគី​រងគ្រោះ​បាន​សរសេរ​បង្ហោះ​នៅតាម​ហ្វេ​សប៊ុក​ថា ខ្លួន​ត្រូវបាន​ក្រុមក្មេងស្ទាវ​មួយ​ក្រុម បើករថយន្ត​ដេញ​វាយ​អោយ​របួស និង​វាយ​បែក​កញ្ចក់​រថយន្ត ខណៈ​ខ្លួន​ចុច​ស៊ី​ផ្លេ​សុំ​ផ្លូវ​ឲ្យ​ភាគី​រថយន្ត​បង្ក​អែប​ខាង ។​
​ទោះជា​យ៉ាងណា​ករណី​គ្រោះថ្នាក់​ចរាចរ គេ​គួរតែ​ដោះស្រាយ​តាម​ករណី​គ្រោះថ្នាក់​ចរាចរ ដោយ​ផ្ដល់​ជា​សំណង គេ​មិន​គួរប្រើ​អំពើហិង្សា​នាំគ្នា​វាយ ទៅ​លើ​ម្ចាស់​ឡាន​ព្រុស បែបនេះ​នោះ​ទេ​។ ប៉ុន្តែ​ទោះបី​យ៉ាងណា​នេះ​ជា​លើកឡើង​នេះ ជា​របស់​ភាគី​ម្ខាង​តែប៉ុណ្ណោះ រង់ចាំ​ការលើកឡើង​របស់​ម្ចាស់​រថយន្ត​ព្រុស​ផងដែរ​៕

15027731_1690078394639858_8471793193745884957_n 15095690_1690078391306525_1238051330009749806_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya