ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ករណី​លិច​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ សព​៤​នាក់ រក​ឃើញ​អស់ហើយ

ករណី​លិច​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ សព​៤​នាក់ រក​ឃើញ​អស់ហើយ

(​កំពត​)៖ គិត​ត្រឹម​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ដោយ​សព​ជនរងគ្រោះ​ម្នាក់​រក​ឃើញ​ភ្លាមៗ​ក្រោយ​កើតហេតុ ម្នាក់​ទៀត​រកឃើញ​នៅ​ព្រឹក​មិញ និង​២​នាក់ ជា​ម្តាយ និង​កូន​ប្រុស​ត្រូវបាន​រកឃើញ​នៅ​រសៀល​ថ្ងៃ​នេះ​។​
​សព​ជនរងគ្រោះ​ទាំង​៤​នាក់ មាន​៣​នាក់ ជា​ម្តាយក្មេក ប្រពន្ធ និង​កូនប្រុស​របស់ នាយការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត លោក សាន យ៉េត ហើយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត ជា​អ្នក​រស់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​សម្រាប់​ការបាត់​ជីវិត​សាច់ញាតិ​របស់​នាយការិយាល័យ​សុខាភិបាល ដ៏​គួរឲ្យ​អាសូ​រ​យ៉ាងព​ន់ពេកនោះ ស្នងការ​នគរបាល​ខេត្ត បាន​នាំយក​ថវិកា ចំនួន​២​លាន​រៀល ព្រមទាំង​ទឹកក្រូច​១០​កេះ ទឹក​សុទ្ធ​១០​កេះ ដោយ​មួយ​លាន​របស់​សម្តេច​ក្រឡាហោម ស ខេង និង​មួយ​លាន​រៀល​ទៀត​ជា​របស់​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ដើម្បី​ចូលរួម​បុណ្យសព​។​
​ស្ថិតនៅ​តាម​មាត់សមុទ្រ ជិត​ស្ពាន​ថ្មី ក្រុង​កំពត ខេត្ត​កំពត  ក្រោយ​ទូក​ទេសចរណ៍​ដ៏​ធំ​មួយ​ផ្ទុក​មនុស្ស​ជាង​៧០​នាក់ បាន​គឿង​ជាមួយ​ខ្សាច់ ហើយ​ផ្អៀង​ធ្វើឲ្យ​មាន​ការជ្រួលច្របល់​អ្នក​នៅ​លើ​ទូក រហូត​លោត​ចូល​ទឹក​តែម្តង​។​
​លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា «​មូលហេតុ​ដែល​នាំឲ្យ​មាន​ករណី​នេះ​កើតឡើង ដោយសារ​តែ​ទូក​ទេសចរណ៍​មួយ​នេះ ក្រោយ​ត្រឡប់មក​ពី​មើល អំពិលអំពែក​តាម​មាត់​សមុទ្រ​នោះ បាន​គឿង​ខ្សាច់ (​ក្រោយ​ទឹកនាច​) ស្រាប់តែ​បណ្តាលឲ្យ​ទូក​ផ្អៀង ហើយ​មាន​អ្នកខ្លះ​ធ្លាក់ចូល​ទឹក ពេលនោះ​ក៏​ម្នាក់ៗ ឆោឡោ​យ៉ាងខ្លាំង ដោយ​គិត​ថា​ទូក​លិច ទើប​ម្នាក់ៗ​នាំគ្នា​លោត​ចេញពី​ទូក រហូត​មាន​ស្លាប់​យ៉ាង​ដូច្នេះ​»៕

fn-2016-11-14-20-52-14-0 fn-2016-11-14-20-52-15-1 fn-2016-11-15-14-00-55-4 fn-2016-11-15-14-00-55-6 fn-2016-11-15-14-00-55-7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya