ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ក្មេង​ម្នាក់​រត់​ឆ្លងផ្លូវ ត្រូវ​ឡាន​បុក​ស្លាប់​ ​

ក្មេង​ម្នាក់​រត់​ឆ្លងផ្លូវ ត្រូវ​ឡាន​បុក​ស្លាប់​ ​

ខេត្ត​បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥​និង​៣០​នាទី នៅត្រង់​ចំណុច​ភូមិ​ស្នួល ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​០១​លើក បង្កឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បាន​បង្ក​គ្រោះថ្នាក់​ដល់​ក្មេងប្រុស​ម្នាក់​បន្ទាប់ ពេល​កើតហេតុ​កើត​ឡើង​អ្នក​បាន​បើក​រត់គេច​បាត់ ដោយ​បន្សល់​ទុក​កូន​ក្មេង​ម្នាក់ ឈ្មោះ ថន ខៃ ភេទ​ប្រុស​អាយុ​០៧​ឆ្នាំ​រងរបួស​ធ្ងន់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បាន​ស្លាប់ ដែល​មាន​ទីលំនៅ​ភូមិ​អ្នកតា​ទ្វា ឃុំ​ឬ​ស្សី​គ្រាំង ស្រុក​ម៉ោង​ឬ​ស្សី ខេត្ត​បាត់ដំបង មក​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​ឪពុក​ម្តាយ ធ្វើជា​កម្មករ​គេ តាម​ចំការ​ជួរ​ព្រំដែន​ខ្មែរ​-​ថៃ ខណៈពេល​ក្មេង​រងគ្រោះ​រត់​ឆ្លងផ្លូវ​ពី​ត្បួង​ទៅ​ជើង​ដោយ​មិន​បាន​ប្រុងប្រយ័ត្ន បណ្តាលឲ្យ​រថយន្ត​បុក​ចំ​ពេញទំហឹង​តែ​ម្តង និង​នៅ​ចន្លោះ​ពេល​នោះ​ស្ងាត់​មនុស្ស គ្មាន​សាក្សី​បាន​ឃើញ​និង​ស្គាល់​ម៉ាក​រថយន្ត​នោះ​ឡើយ​ធ្វើឲ្យ​សមត្ថកិច្ច​យើង​ពិបាក​ក្នុង​ការជួយ​ធ្វើ​អន្តាគ​មន៍ ដើម្បី​ឃាត់​រថយន្ត និង​ចាប់​អ្នកបើកបរ​មិនទាន់បាន ប៉ុន្តែ​សមត្ថកិច្ច​យើង​នៅតែ​ខិតខំ​ស្រាវជ្រាវ​ស៊ើបអង្កេត​មុខសញ្ញា​រថយន្ត​បង្ក​និង​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ក្រោយពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​សាកសព​ក្មេង​រងគ្រោះ​រួច​បាន​និង​រៀបចំ​សំណំ​ឯកសា​ទៅតាម​ផ្លូវច្បាប់​និង​បានប្រគល់​សាកសព​ឲ្យទៅ​ឪពុក​ម្តាយ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
img-20161115-wa0012

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya