ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប្អូនថ្លៃ ទ្រី ភាព សូម ពេជ្រ អា​វី​ហ្សា លើកលែង​ទោស​ក្រោយ​ផ្ទុះ​ហិង្សា​ជា​ដំណំ​ ​

ប្អូនថ្លៃ ទ្រី ភាព សូម ពេជ្រ អា​វី​ហ្សា លើកលែង​ទោស​ក្រោយ​ផ្ទុះ​ហិង្សា​ជា​ដំណំ​ ​

ភ្នំពេញ​៖ រូបភាព​តារា​ស្រី​ដ៏​ល្បី​មួយ​រូប ដែល​ធ្លាប់តែ​រំលេច​សម្រស់​ប្រិមប្រិយ​សាច់​សខ្ចី ប្រែក្លាយ​ជា​ជាំ​របួសស្នាម​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក បាន​អង្រួន​ក្ដី​អាណិតអាសូរ ការ​ឈឺឆ្អាល ពី​សំណាក់​មិត្តភក្ដិ​រួម​អាជីព​ប្រុស​ស្រី​ជា​ច្រើន ដោយ​ពួកគេ​បាន​ជំរុញ​ឲ្យ​កញ្ញា ពេជ្រ អា​វី​ហ្សា ក្លាហាន​ស្វែងរក​យុត្តិធម៌​ជូន​ខ្លួនឯង និង​ស្នើ​កុំ​ឲ្យ​នាង​មាន​ចិត្ត​ទោរទន់ ទោះបី​ជន​បង្ក​ហិង្សា​អតីត​ជា​សង្សារ​ទទួលកំហុស និង​សុំ​ឲ្យ​នាង​លើកលែង​ទោស​យ៉ាងណាក្ដី​។​
​នា​រាត្រី​ខណៈ​ប្រជាជន​កម្ពុជា​កំពុងតែ​អបអរសាទរ​នឹង​ព្រះរាជ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ អក​អំបុក សំពះ​ព្រះ​ខែ ហើយ​តាម​ស្ថានីយ​ទូរទស្សន៍​រំលេច​ដោយ​ការប្រគំ​តន្ត្រី​គ្រប់​ទម្រង់​សិល្បៈ បង្ហាញ​វត្ត​មាន​តារាៗ​តែង​កាយ​ស្រស់​ឆើយ​ឆាយ បណ្តាញ​សង្គម​ក៏​លេចចេញ​នូវ​រូបភាព​ដ៏​គួរឲ្យ​សង្វេគ​បង្ហាញ​វង់​ភ័ក្ដ្រ​សិល្បការិនី​ស្រស់​ខ្ចី​នាង ពេជ្រ អា​វី​ហ្សា បែរជា​មាន​ស្នាមរបួស​ដៃជើង ជាំ​មុខ បែក​មាត់ ចង្កា ក្ដោង​ច្រមុះ ភ្ជាប់​នឹង​ការបញ្ជាក់​ថា «​របួស​កញ្ញា ពេជ្រ អា​វី​ហ្សា រង​ក្រោម​អំពើហិង្សា​ពី​សង្សារ ដែល​ប្អូនថ្លៃ​របស់​ឧកញ៉ា ទ្រី ភាព​»​។​
​ភ្ញាក់ផ្អើល និង​ភាព​ក្តុកក្តូល​អាណិត​សិល្បៈការិនី ដែល​មាន​សម្ផស្ស​ដ៏​ស្រស់​ខ្ចី នៅ​ក្នុង​បណ្តាញ​សង្គម​ក៏​បាន​បង្ហាញថា ពេជ្រ អា​វី​ហ្សា បាន​ទទួលស្គាល់ថា អតីត​សង្សារ​របស់​នាង​លោក គៀង ហេង ដែល​ត្រូវជា​ប្អូនថ្លៃ​របស់​លោក ឧកញ៉ា ទ្រី ភាព ពិតជា​បាន​ប្រព្រឹត្ត​ហិង្សា​លើ​រូប​នាង​មែន ហើយ​ហេតុការណ៍​ដ៏​ឃោរឃៅ​នេះ បាន​កើតឡើង​នៅ​រាត្រី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅឯ​ក្លិប​កម្សាន្ត​ស្កា​យ ទឹកដី​ខេត្ត​ព្រះសីហនុ ខណៈ​នាង និង​ក្រុមគ្រួសារ​ទៅ​សម្រាកលម្ហែរ​កាយ​នៅ​ទីនោះ​។ យ៉ាងណាមិញ មូលហេតុ​ដែល​នាំ​ឲ្យ​អតីត​សង្សារ​ឈានដល់​ការប្រើ​ហិង្សា​មក​លើ​រូប​នាង មិន​ត្រូវ​បាន​ទម្លាយ​ពិស្ដារ​ឡើយ ដោយ​មាន​ត្រឹមតែ​ព័ត៌មាន​ថា ករណី​ប្រើ​ហិង្សា​បែប​នេះ​គឺ​កើតឡើង​ជា​ច្រើន​ដង​មក​ហើយ​ដែរ​។​
​មក​ដល់​រំលង​អាធ្រា​ត្រយប់​ថ្ងៃទី​១៤ ឈានចូល ១៥ ខែ​វិច្ឆិកា​នេះ វត្ត​មាន​តារា​សម្តែង​ស្រី​ល្បី​មាន​មន្ត​ស្នេហ៍​រូបឆោម​សម្ផស្ស​ដ៏​ស្រស់​ល្អ​នាង ពេជ្រ អា​វី​ហ្សា បាន​ផ្ញើ​សារ​ឆ្លើយឆ្លង​ជាមួយ​មិត្ត​សិល្បៈ ខណៈ​រូបនាង​មិន​ទាន់​រួច​របូត​ពី​ការ​បង្ខាំង​របស់​បុរស​កណ្តាប់ដៃ​ឥត​មេត្តា​ជា​អតីត​សង្សារ​នៅលើ​ទឹកដី​ក្រុង​កំពង់សោម​នៅឡើយ​ទេ​។​
​នៅ​វេលា​រំលង​អាធ្រា​ត្រនោះ​ដដែល ពេជ្រ អា​វី​ហ្សា ក៏​បាន​ប្រាប់​មក​អ្នកសិល្បៈ​តាម​សារ​ឆ្លើយឆ្លង​ក្នុង​ហ្វេ​សប៊ុក​ដោយ​សម្ដី​បែប​អួលដើមករ​ថា «​ពេលនេះ​ខ្ញុំ​នៅ​កំពង់សោម​ជាមួយ​វា​នៅឡើយ​ទេ វា​មិន​ឲ្យ​ខ្ញុំ​ទៅ​ណា​ទេ​។ ខ្ញុំ​នៅ​ទាំង​ហើម​មុខ​ហើម​មាត់​ហ្នឹង វា​ថា​ចាំ​ជា​សិន​ចាំ​ទៅ  តែ​ខ្ញុំ​នៅ​ជាមួយ​នឹង​បងប្អូន និង​ក្រុមគ្រួសារ​ខ្ញុំ​ក៏​នៅ​ជាមួយ​ដែរ​»​។​
​ក្នុង​ស្ថានភាព​បែប​ភិតភ័យ កញ្ញា ពេជ្រ អា​វី​ហ្សា ក៏​បាន​បង្ហាញ​ពី​សុវត្ថិភាព​ដ៏​ស្ដួចស្ដើង​ក្នុង​កណ្តាប់ដៃ​អតីត​សង្សារ​ប្រាប់​មក​មិត្តភក្ដិ សិល្បៈ​រូប​អាជីព​ថា «​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ការ​គម្រាម​អាយុជីវិត ដែល​បន្ទាប់​ព័ត៌មាន​ហិង្សា​នេះ ដឹង​ដល់​បង​វា​នោះ​» និង​ថា «​គាត់ (​លោក ហេង​) បាន​គម្រាម​ខ្ញុំ​ថា មិន​ខ្លាច​ទេ​គុក តែ​ក៏​មិនឲ្យ វី​ហ្សា បាន​សុខ​ដែរ​»​។​
​កញ្ញា ពេជ្រ អា​វី​ហ្សា ក៏​បាន​ប្រាប់ទៀតថា «​ពេល​នេះ​វា​ព្រម​បែក​ខ្ញុំ​ហើយ ថា​ក្រោយ​ជា​របួស​បែក​គ្នា​ក៏​បែរ​ទៅ តែ​សូម​ឲ្យ​ខ្ញុំ​លើកលែង​ទោស​ឲ្យ​វា និង​សូម​លុប​រូបភាព​ភស្តុ​ង​តាំង​នោះ​ឲ្យអស់ វា​នឹង​ទទួលកំហុស​។ តែ​កម្ម​ពៀរ​មាន​ពិត មិនបាច់​ជា​ក្រោយ​ទេ បងប្រុស​ខ្ញុំ​គាត់​មិន​លុប​ទេ ឪពុក​ខ្ញុំ​ក៏​ដូចគ្នា ព្រោះ​ខ្ញុំ​ទ្រាំ​នូវ​ទង្វើ​នេះ​ពីរ​ឆ្នាំ​ហើយ ហើយ​ក៏​ដល់ពេល​ខ្ញុំ​ត្រូវការ​យុត្តិធម៌​សម្រាប់​ខ្ញុំ​ដែរ​»៕

14992016_1270598512999379_6082458445195479390_n 15032105_1270598479666049_813744351798798034_n 15078910_1270598509666046_1208608582649130830_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya